ស្ថិតនៅក្នុងផែនការសកម្មភាពសម្រាប់​ឆ្នាំ២០២៤ សហព័ន្ធខ្មែរ​កី​ឡាហែល​ទឹក នឹង​ចូល​រួម​ការ​ប្រកួត​កីឡា Olympic Games 2024 ដែល​រៀបចំដោយ World Aquatics ធ្វើឡើង​នៅ​ក្នុង​ទីក្រុម​បារីស ប្រទេសបារាំង គ្រោងនឹងធ្វើឡើង​ចាប់​ពី​ថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ​២០២៤។

ក្នុងនោះសហព័ន្ធខ្មែរ​កី​ឡាហែល​ទឹក ក៏បាន​បញ្ចេញ​ផែន​ការ​សកម្មភាព សម្រាប់បន្ត​អនុវត្ត ក្នុង​ប្រទេស មាន​ចំនួន ១០​ និង​ក្រៅ​ប្រទេស មាន​ចំនួន ៤ សម្រាប់​វគ្គ​បណ្ដុះបណ្ដាល​ ការ​ប្រកួត​កីឡា​ហែល​ទឹក​ថ្នាក់ជាតិ-អន្តរជាតិ ការប្រកួតកីឡា​បាល់ទឹក​ថ្នាក់ជាតិ ការប្រកួតកីឡា​ហែលទឹក​ទីឆ្ងាយ​ថ្នាក់ជាតិ ក្នុង​ឆ្នាំ២០២៤​។

សកម្មភាពក្នុងប្រទេសរួមមាន៖

១. វគ្គបណ្តុះបណ្តាល “គ្រូបង្វឹកកីឡាហែលទឹក កម្រិតមូលដ្ឋាន”
២. ការប្រកួតកីឡាហែលទឹក “ដណ្ដើមពានរង្វាន់ ព្រឹទ្ធាចារ្យ ហែម ថុន” លើកទី៧
៣. ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ
៤. ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ
៥. ព្រឹត្តិការណ៍ FINA World Aquatics Day
៦. ការប្រកួតកីឡាបាល់ទឹក ជ្រើសរើសជើងឯក លើកទី១
៧. ការប្រកួតកីឡាហែលទឹកទីឆ្ងាយ ជ្រើសរើសជើងឯក លើកទី២
៨. ការប្រកួតកីឡាហែលទឹកជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ៩. ការប្រកួតកីឡាជាតិលើកទី៤ និង កីឡាជនពិការជាតិ លើកទី២ ឆ្នាំ២០២៣
១០. ការប្រកួតដណ្ដើម “ពានរង្វាន់កីឡា ហែលទឹកតេជោសែន” លើកទី៧

សកម្មភាពក្រៅប្រទេសរួមមាន៖

១. World Aquatics Championships 2024
២. 46th ASIAN Age Swimming Championships 2024
៣. Olympic Games 2024
៤. World Aquatics Championships (25m) 2024

Share.