កម្មវិធី Game Show ​ថ្មី​របស់​លោក Simon Cowell គ្រោង​នឹង​ផ្ដល់​ប្រាក់​រង្វាន់​សម្រាប់​អ្នក​ឈ្នះ​នូវ​ចំនួន​ទឹក​ប្រាក់​ ៥០០,០០០​ផោន​ ប្រមាណ​ជាង​៦០​ម៉ឺន​ដុល្លារ​។

លោក​ Simon Cowell ​មិន​ត្រឹម​តែ​ជា​ម្ចាស់​កម្មវិធី​នោះ​ទេ​តែ​លោក​ក៏​ជា​អ្នក​ចេញ​គំនិត​និង​ Format កម្មវិធី​ល្បី​ៗ​លំដាប់​ពិភពលោក​ដូច​ជា​ GOT TALENT និង THE X FACTOR។ សម្រាប់​កម្មវិធី​ថ្មី​ដែល​លោក​ត្រៀម​នឹង​រៀបចំ​នោះ​មាន​ឈ្មោះ​ហៅ​ថា​ «In Walk The Line» គឺជា​កម្មវិធី​ប្រកួត​​សកម្មភាព​តន្ត្រី​,មាន​ទាំង​ការ​ច្រៀង​ទោល​ ច្រៀង​ជា​ក្រុម​ និង​ជា​វង់​តន្ត្រី​

កម្មវិធី​ប្រកួត​សមត្ថភាព​ថ្មី​របស់​​លោក​នឹង​មាន​គណៈ​កម្មការ​ចំនួន​ ២​រូប​ទៀត ​ប៉ុន្តែលោក​នឹង​មិន​យក​គណៈ​កម្មការ​ចាស់​ៗ​ដូច​ជា​​ Louis Walsh, Cheryl Cole, និង​ Sharon Osbourne ប៉ុន្តែ​ផ្ទុយ​មក​វិញ​ Simon និយាយ​ថា​លោក​កំពុង​ស្វែង​រក​អ្នក​ថ្មី​ៗ​ដែល​មិន​ធ្លាប់​មាន​មុខ​ក្នុង​កម្មវិធី​របស់​លោក​ពីមុនៗ​មក​។

«Walk The Line» នឹង​ក្លាយ​ជា​កម្មវិធី​ទីមួយ​ដែល Simon Cowell នឹង​បង្ហាញ​វត្តមាន​លើ​កញ្ចក់​ទូរទស្សន៍​បន្ទាប់​ពី​ដក​ខ្លួន​ចេញ​ពី​ឋានៈ​ជា​គណៈ​កម្មការ​កម្មវិធី​ «The X Factor Israel» រយៈ​ពេល ​១៨​ខែ​កន្លង​មក​។

គួរ​ដឹង​ថា​គំនិត​ថ្មី​​បង្កើត​កម្មវិធីខាងលើ​​នេះ​ បាន​​កើត​ឡើង​​ដោយ​សារ​ Simon Cowell សម្រេច​ចិត្ត​លុបចោល​កម្មវិធី​ The X Factor ដែល​បង្កើត​ឡើង​ចាប់​ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១៨​ ប៉ុន្តែ​កម្មវិធី​នេះ​បាន​បាត់​បង់​នូវ​ប្រជាប្រិយភាព​ទើប​លុប​សម្រេច​លុប​ចោល​តែ​ម្ដង​ម្ដង​។

រំលឹក​ឡើង​វិញ​ទាំង​ភាគី​ Simon Cowell និង​ស្ថានីយ​ទូរទស្សន៍ ITV មិន​បាន​ឆ្លើយ​តប​ចំពោះ​សារព័ត៌មាន​ឡើយ​ថា​កម្មវិធី​ The X Factor នឹង​វិល​ត្រលប់​មក​​បើក​ឱ្យ​មាន​ការ​ប្រកួត​ឡើងវិញ​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ​?​

Telegram-Troryorng
Share.