ភ្នំពេញ៖ យុវជនម្នាក់ ប្រច័ណ្ឌទាស់តែងគ្នាជាមួយគូដណ្តឹង ​ រួចតេប្រាប់ក្រុមគ្រួសារ មិត្តភក្កិ ថាមិនបាច់តាមរកគាត់ទេ ទោះរកគាត់ក៏មិនឃើញដែរ ហើយបានហៅម៉ូតូកង់បីឥណ្ឌា​ ជិះមកលើស្ពានជ្រោយចង្វារ លោតចុះក្រោមលិចបាត់ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ស្ថិតត្រង់ចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមសម្តីយុវជនម្នាក់ ឈ្មោះ រ៉ា អាយុ១៩ឆ្នាំ បានឲ្យដឹងថា យុវជនរងគ្រោះ ជាមួយគូដណ្ដឹង បានឈ្លោះប្រកែគ្នា ហើយបានតេប្រាប់មិត្តភក្កិ ថា មិនបាច់តាមរកគាត់ទេ បើរកគាត់ក៏រកមិនឃើញដែរ បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូកង់បីមកលើស្ពានជ្រោយចង្វារ ខណៈកំពុងធ្វើដំណើមកលើស្ពាន ក៏មានមិត្តភក្កិរបស់គាត់ម្នាក់បានជិះម៉ូតូតាមពីក្រោយ ព្រោះដឹងថាជនគ្រោះមកស្ពានជ្រោយចង្វារដើម្បីសម្លាប់ខ្លួន។ ប៉ុន្តែជាអកុសលជនរងគ្រោះបានចុះពីលើកង់បី ហើយលោតទៅក្នុងទឹកបាត់ភ្លាមៗតែម្តង ធ្វើឱ្យមិត្តភកិ្កដែលខំជិះម៉ូតូតាមជួយឃាត់មិនទាន់។

ក្រោយពេលកើតហេតុ ក្រុមគ្រួសារមិត្តភក្កិបានត្រឹមតែស្រែកយំសុំឱ្យជួយស្វែងរកកូនខ្លួន ព្រោះមិនដឹងថាជនរងគ្រោះមិនដឹងរសាត់ទៅដល់ទីណាឡើយ៕

អត្ថបទ៖ ត្រយងតូច

Share.