ត្រឡប់ទៅឆ្នាំ២០២១ «ម៉ាស៊ីនសម្លាប់ខ្លួន» ត្រូវបានធ្វើឡើងដោយស្របច្បាប់ទាំងស្រុង និងត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសស្វីស។ នេះបើយោងតាមសារព័ត៌មាន Unilad កាលពីចុងឆ្នាំ២០២៣។

លោក Philip Nitschke ជាអតីតគ្រូពេទ្យ និងជាស្ថាបនិកនៃក្រុមគាំទ្រ euthanasia Exit International បានបង្កើតម៉ាស៊ីនសម្រាប់ធ្វើអត្តឃាតដ៏ទំនើប។

លោក ចង់បង្កើតវិធីសាស្រ្តនៃការស្លាប់ដោយរីករាយ សន្តិភាព គួរឱ្យទុកចិត្ត គ្មានការចាក់ថ្នាំ និងជាវិធីមួយដែលអាចត្រូវបានប្រើប្រាស់ក្នុងការគ្រប់គ្រងយ៉ាងត្រឹមត្រូវសូម្បីតែអ្នកដែលមានជំងឺធ្ងន់ធ្ងរ ដូចជារោគសញ្ញាភ័យខ្លាចកន្លែងចង្អៀត និងងងឹត ក៏អាចប្រើប្រាស់ម៉ាស៊ីននេះបានដែរ។

មិនតែប៉ុណ្ណោះ មានរូបភាព 3D សម្រាប់ឱ្យអ្នកដែលចង់សម្លាប់ខ្លួន ធ្វើតាម ហើយសម្រេចចិត្តចុចប៊ូតុង ដើម្បីស្លាប់ និងជាធម្មតា អ្នកដែលចង់ស្លាប់ ឱ្យវេជ្ជបណ្ឌិតប្រើដើម្បីសណ្ដំឱ្យសន្លប់សិន រួចស្លាប់ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែវាអាចស្រូប និងកាត់បន្ថយកម្រិតអុកស៊ីសែន បានឆាប់រហ័សបំផុត ដែលពីមុនមក ម៉ាស៊ីននេះ មិនត្រូវបានអនុញ្ញាតជាម៉ាស៊ីនសម្លាប់ខ្លួនស្របច្បាប់ទេ។

ម៉ាស៊ីននេះ នឹងសម្លាប់អ្នកដែលចង់ស្លាប់ដោយស្រូប និងកាត់បន្ថយកម្រិតអុកស៉ីសែននៅក្នុងខ្លួន ដោយកាត់បន្ថយសារធាតុ hypoxia, hypocapnia, Oxygen និង Carbon ដោយមិនធ្វើឱ្យភ័យស្លន់ស្លោ គ្មានអារម្មណ៍ថាថប់ដង្ហើម ឬមានការឈឺចាប់ឡើយ។

ទាក់ទិននឹងបញ្ហានេះ លោក Nitschke ជាអ្នកបង្កើតម៉ាស៊ីននេះ បាននិយាយថា អ្នកប្រើប្រាស់ក៏នឹងទទួលបាននូវអារម្មណ៍រីករាយផងដែរ មុនពេលពួកគេឆ្លងផុតដង្ហើម មានន័យថា ពេលវេលាចុងក្រោយរបស់ពួកគេនឹងទទួលបានភាពរីករាយ៕

ប្រភព៖ Unilad

Share.