បន្ទាយមានជ័យ៖ បុរសម្នាក់មានអាយុប្រហែលជា៣០ឆ្នាំ បានលោតពីលើដំបូលអគារវិបស្សនាកម្មដ្ឋាន កម្ពស់ជាង១០ម៉ែត្រ បណ្តាលឱ្យបាក់ដៃ បាក់ជើងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ស្ថិតភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមនាយប៉ុស្តិ៍នគរបាលសង្កាត់អូរជ្រៅបានប្រាប់ថា កាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០៣ នៅវត្តបាលិលេយ្យមានបុរសម្នាក់អាយុប្រមាណ៣០ឆ្នាំ បានឡើងដំបូលអគារវិបស្សនាកម្មដ្ឋាន ដែលមាន៣ជាន់ ហើយមានកម្ពស់ជាង១០ម៉ែត្រ ឈររេរ៉ប្រមាណជាមួយ១ម៉ោង ខណនោះសមត្តកិច្ច និងប្រជាពលរដ្ឋចោមរោមមើលច្រើន បាននិយាយលួងលោម និងឃាត់កុំឱ្យលោត ប៉ុន្តែបុរសនោះមិនស្តាប់ ក៏លោតចុះមកខាងត្បូងអគារ បណ្តាលបាក់ចង្កេះ និងស្មាររបួសធ្ងន់ ត្រូវបានសង្គ្រោះកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ប៉ុន្តែជាអកុសលបាមបាត់បង់ជីវិតនៅនៅម៉ោង១២រសៀល។

នាយប៉ុស្តិ៍រូបនេះបានបន្តទៀតថា ជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយក៏មិនទាន់ដឹងពីមូលហេតុដែលធ្វើឱ្យជនរងគ្រោះលោតពីអគារដូចគ្នា ។ ដោយការសន្និដ្ឋានជំហានដំបូង អាចមកពីជនរងគ្រោះមានវិបត្តិផ្លូវចិត្ត ព្រោះអ្នកជិតខាងទើបឃើញឈមិននិយាយស្តី អាការៈស្ងាត់ស្ងៀម។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានរក្សាទុកនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត កម្លាំងជំនាញពិនិត្យហើយស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ បើរកឃើញនឹងយកទៅបូរជានៅវត្តបាលិលេយ្យ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.