ភ្នំពេញ ៖ មានករណីបង្កការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយក្មេងប្រុស២នាក់បានសុំម្ដាយជិះកង់ដើរលេង ស្រាប់តែបាត់ខ្លួនសូន្យ បន្សល់ទុកស្បែកជើង២គូ និងកង់១គ្រឿងនៅច្រាំងទន្លេសង្ស័យចុះលេងទឹកទន្លេ បណ្តាលឱ្យលង់ទឹកបាត់ខ្លួនទាំង២នាក់ នៅវេលាម៉ោង២នឹង៣០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចក្រោយវត្តព្រែកលាប ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្មេងប្រុសទាំងពីរនាក់ទីទី១ ឈ្មោះ ជា សុដារិទ្ធ អាយុ ១០ឆ្នាំ ជាសិស្សថ្នាក់ទី០៤ ។ និងទីទី២ មានឈ្មោះ គឹម ហៃ អាយុ ១២ឆ្នាំ ជាសិស្សថ្នាក់ទី០៤ ។

តាមការរៀបរាប់ពីម្ដាយក្មេងរងគ្រោះឈ្មោះ សុដារិទ្ធ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១០ព្រឹក ក្មេងប្រុសរងគ្រោះខាងលើបានសុំម្ដាយជិះកង់ដើរលេង លុះដល់ម៉ោងប្រហែល១២នឹង៣០នាទី ម្ដាយបានដើររកកូនឱ្យមកផ្ទះញុំបាយព្រោះដល់ម៉ោងទៅរៀន។ ពេលដើររកដល់ក្នុងវត្តក៏ឃើញមនុស្សប្រុសស្រីឈរជុំៗ នៅច្រាំងទន្លេបានដើរចូលមកបានឃើញកង់កូនរបស់គាត់ហើយមានគេប្រាប់ថាមានក្មេងលង់ទឹក ភ្លាមនោះម្ដាយក្មេងរងគ្រោះ បានប្រាកដថាជាកូនរបស់គាត់តែម្តង ។ ចំណែកក្មេងម្នាក់ទៀត សមត្ថកិច្ចកំពុងទាក់ទងទៅក្រុមគ្រួសារចូលតែមិនមានអ្នកទទួល។

បច្ចុប្បន្នក្មេងប្រុសទាំង២នាក់ ដែលកំពុងបាត់ខ្លួន អាណាព្យាបាល និងកម្លាំងសមត្ថកិច្ច នៅមិនទាន់រកឃើញនៅឡើយទេ ដោយក្រុមគ្រួសារសង្ស័យថាពួកគេបានលង់ទឹកលង់ទឹកនៅទន្លេ៕

អត្ថបទ៖ សេង សាវី

Share.