យោង​តាម​សេចក្ដីណែនាំ ស្ដីពី​ការអនុវត្តគោលការណ៍ «កីឡាគ្មានថ្នាំជក់ -TOBACCO-FREE SPORTS ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បាន​បង្ហាញ​ថា៖ ផលប៉ះពាល់​នៃផលិតផលថ្នាំជក់​មាន​ទំហំធំធេង ជាពិសេសបំផ្លាញសុខភាព ទាំងអ្នកប្រើប្រាស់ និង អ្នក​នៅ​ជុំវិញ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ និងការចូលរួមទាំងអស់គ្នា។

ជាតិនីកូទីន និងសារធាតុ គីមីផ្សេងទៀតដែលមាននៅក្នុងផ្សែងថ្នាំជក់ធ្វើឲ្យអន់ថយដល់រាងកាយ បង្ក​ការរំខានដល់ការស្រូបយកអុកស៊ី សែន ប៉ះពាល់ដល់ចរន្តឈាម សួត សាច់ដុំ សន្លាក់ និង​ខួរ​ក្បាល។ នៅឆ្នាំ១៩៨៨ គណៈកម្មាធិការជាតិអូឡាំ ពិកអន្តរជាតិ (International Olympic Committee-IOC) បានចុះកិច្ចព្រមព្រៀងជាមួយអង្គការសុខភាព ពិភពលោក (WHO) ដោយបានអនុម័ត កីឡា​គ្មាន​ថ្នាំជក់ សម្រាប់ការប្រកួតកីឡាអូឡាំពិក ហើយបាន ក្លាយ​ជា​វប្បធម៌​នៃ​ការ​ប្រកួត​កីឡារហូត​ដល់​បច្ចុប្បន្ន។

ដើម្បីលើកកម្ពស់វប្បធម៌ កីឡាគ្មានថ្នាំជក់ និងពង្រឹងសមត្ថភាពប្រកួតជាអតិបរមា និងទប់ស្កាត់ផល​ប៉ះពាល់ដល់សុខភាពរបស់កីឡាករ កីឡាការិនី អ្នករៀបចំនិងទស្សនិក​ជន​ពីការ​ប្រើប្រាស់​ផលិត​ផល​ថ្នាំជក់ក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញសេចក្តីណែនាំ ស្ដីពីការអនុវត្តគោលការណ៍ “កីឡា​គ្មានថ្នាំ ជក់ – TOBACCO-FREE SPORTS” មាន​ចំនួន ៧ចំណុច​ដូចខាងក្រោម៖

Share.