ត្រៀមហ៊ោទាំងអស់គ្នា! ការប្រកួតមិត្តភាពអន្តរជាតិ រវាងសមាគមកីឡាបាល់ទះវិសាខា របស់កម្ពុជា ទល់នឹងក្លិបបាល់ទះ Sanest Khanh Hoa របស់វៀតណាម នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី​ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ខណ:អ្នកគាំទ្រចូលរួមទស្សនាដោយសេរី។

***ផ្សាយផ្ទាល់លើផេកសារព័ត៌មានត្រយង

ស្របពេលព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល ២០២៣/២០២៤ នឹងចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយប្រកួតរៀងរាល់ថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ នៅសាល​វិមាន​នៃពហុ​កីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។

ខាងក្រោមនេះគឺជាសមាសភាពក្លិប/សមាគមដែលបានចូលរួមជាផ្លូវការ «តេជោលីគ» រដូវកាល ២០២៣-២០២៤ មានចំនួន៨ រួម​មាន​៖

១) សមាគមបាល់ទះវិសាខា

២) សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ

៣) ក្លិបបញ្ជាការដ្ឋានអង្គរក្ស

៤) ក្លិបកងពលធំ អន្តរាគមន៍លេខ៣

៥) ក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

៦) ក្លិបកីឡាបាល់ទះ ខេត្តព្រះសីហនុ

៧) ក្លិបស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់

៨) ក្លិបស្នងការដ្ឋាននគរបាល ខេត្តកណ្តាល

ចំពោះ​រូបមន្តនៃការប្រកួតត្រូវ​បាន​ចែកជា ៣ជុំ មាន​៖

-ជុំទី១៖ ក្រុមទាំង ៨ប៉ះគ្នាចំនួន ១ជើង
-ជុំទី២៖ ក្រុមលេខ១ ដល់ ៦ (ចំណាត់ថ្នាក់ជុំទី១) ប៉ះគ្នាជំនួន១ជុំទៀត
-ជុំទី៣៖ ក្រុមលេខ១ ប៉ះ លេខ៣ ក្រុម លេខ២ ប៉ះ លេខ៤ (ចំណាត់ថ្នាក់ជុំទី២)៕

Share.