ដើម្បីអបអរសាទរ ថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ ខួបលើកទី៤៥ ដែល​ជាទិវាមហាជ័យ​ជំនះ​របស់​ប្រជា​ជន​កម្ពុជា​លើ​បនប្រល័យពូជសាសន៍ ប៉ុល ពត រដ្ឋបាលខេត្តព្រៃវែង បាន​រៀប​ចំការ​ប្រកួត​កីឡា​ប៊ូល និងប៉េតង់ ដណ្ដើមពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តីក្រសួងមហាផ្ទៃ ប្រចាំឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង។

កម្មវិធីប្រកួត​នេះ មាន​ក្រុម​ចូល​រួម​ប្រកួត​ប្រជែង​ចំនួន ៥១ក្រុម នៅ​ក្នុង​នោះ​វ័យ​ចាស់ ចំនួន ២០ក្រុម យុវជន ចំនួន ២០ក្រុម និង​ក្រុម​កីឡា​ការិនី​ចមនួន ១១ក្រុម។

ក្នុង​នោះ​ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ក៏​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្ម​វិធីបិទការប្រកួត រួម​ជា​មួយ​វត្តមាន​ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយ​ករង​រដ្ឋ​បាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព មេបញ្ជាការកងកម្លាំងទាំងបី លោក លោក​ស្រី មន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង និងសិស្សានុសិស្សជាច្រើនរូបផងដែរ៕

Share.