នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ Central Coast Mariners សមាជិកលីគកំពូលអូស្ត្រាលី A-League Men បានប្រកាសប្រកាសចែកផ្លូវជាមួយម៉ាស៊ីនរកគ្រាប់បាល់ គឺខ្សែប្រយុទ្ធ Marco Tulio ដែលសម្រេចផ្លាស់ទៅចូលរួមជាមួយក្រុម Kyoto Sanga លីគកំពូលជប៉ុន J1 League។

មុនចាកចេញពីក្រុមបាល់ទាត់ Central Coast Mariners ខ្សែប្រយុទ្ធ Marco Tulio ជនជាតិប្រេស៊ីល បានស៊ុតគ្រាប់ជ័យជម្នះលើក្រុម Western Sydney Wanderers ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន CommBank Stadium កាលពីថ្ងៃទី៦ ខែមករា។

Marco Tulio ស៊ុត២១គ្រាប់នៅឆ្នាំ ២០២៣ និង៣គ្រាប់ចុងក្រោយនៅដើមឆ្នាំ ២០២៤ សរុប២៤គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៤ប្រកួតឱ្យក្រុម Central Coast Mariners ដែលជាចំនួនច្រើនជាងគេបំផុត ខណ:នៅពានរង្វាន់ AFC Cup ខ្សែប្រយុទ្ធ Marco Tulio របស់ Central Coast Mariners មាន៨គ្រាប់ ចំណែកឯខ្សែប្រយុទ្ធ Shintaro របស់ភ្នំពេញក្រោន មាន៧គ្រាប់ កំពុងតែប្រជែងស្បែកជើងមាសគ្នា។

ស្របពេលក្រុមបាល់ទាត់ Central Coast Mariners នឹងត្រូវបើកទ្វារកីឡដ្ឋាន Industree Group ប្រទេសអូស្ត្រាលី ទទួលក្រុមភ្នំពេញក្រោន តំណាងកម្ពុជា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំបន់អាស៊ាន នៃពានរង្វាន់ AFC Cup ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

កម្មវិធីប្រកួតវគ្គ Zonal Semi Final នៃពានរង្វាន់ AFC Cup៖

  • ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ ភ្នំពេញក្រោន ប៉ះ Central Coast Mariners របស់អូស្រ្តាលី នៅកីឡដ្ឋាន Industree Group
  • ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ Macarthur FC របស់អូស្រ្តាលី ប៉ះ Sabah របស់ម៉ាឡេស៊ី នៅកីឡដ្ឋាន Campbelltown Sports៕
Share.