ក្រុមបាល់ទាត់ Chelsea ក្រោមការដឹកនាំរបស់លោក Mauricio Pochettino បានរងបរាជ័យក្រោមថ្វីជើង Middlesbrough ក្នុងលទ្ធផល ១-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ នៃពានរង្វាន់ Carabao Cup ឬ EPL Cup ឆ្នាំ ២០២៣-២៤ នៅកីឡដ្ឋាន Riverside Stadium កាលពីរាត្រីថ្ងៃទី៩ ខែមករា។

កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup ឬ EPL Cup៖

  • ថ្ងៃទី៩ ខែមករា Middlesbrough ១-០ Chelsea ជើងទី១ នៅកីឡដ្ឋាន Riverside
  • ថ្ងៃទី១១ ខែមករា Liverpool vs Fulham ជើងទី១ នៅកីឡដ្ឋាន Anfield

ជើងទី២៖

  • ថ្ងៃទី២៤ ខែមករា Chelsea vs Middlesbrough ជើងទី២ នៅកីឡដ្ឋាន Stamford Bridge
  • ថ្ងៃទី២៥ ខែមករា Fulham vs Liverpool ជើងទី២ នៅកីឡដ្ឋាន Craven Cottage។

គួរដឹងថាពានរង្វាន់ EFL Cup ឬ Carabao Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦០ ដោយហង្សក្រហម Liverpool ឈ្នះពាននេះច្រើនជាងគេសរុប ៩លើក (១៩៨០-៨១, ១៩៨១-៨២, ១៩៨២-៨៣, ១៩៨៣-៨៤, ១៩៩៤-៩៥, ២០០០-០១, ២០០២-០៣, ២០១១-១២, ២០២១-២២) ខណ: Man City ឈ្នះ៨លើក៕

Share.