ក្រុមបាល់ទាត់ Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp បានយកឈ្នះក្រុម Fulham ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Anfield កាលពីយប់ថ្ងៃទី១០ ឈានចូលព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Carabao Cup ឬ EFL Cup ២០២៣-២៤។

ស្របពេលដែលក្រុមបាល់ទាត់ Chelsea របស់លោក Mauricio Pochettino បានរងបរាជ័យក្រោមថ្វីជើង Middlesbrough ក្នុងលទ្ធផល ១-០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ នៅកីឡដ្ឋាន Riverside Stadium កាលពីរាត្រីថ្ងៃទី៩ ឈានចូលព្រឹកថ្ងៃទី១០ ខែមករា។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup ឬ EFL Cup៖

  • Middlesbrough ១-០ Chelsea ជើងទី១ នៅកីឡដ្ឋាន Riverside
  • Liverpool ២-១ Fulham ជើងទី១ នៅកីឡដ្ឋាន Anfield។

កម្មវិធីប្រកួតជើងទី២៖

  • ថ្ងៃទី២៤ ខែមករា Chelsea vs Middlesbrough ជើងទី២ នៅកីឡដ្ឋាន Stamford Bridge
  • ថ្ងៃទី២៥ ខែមករា Fulham vs Liverpool ជើងទី២ នៅកីឡដ្ឋាន Craven Cottage។

ពានរង្វាន់ EFL Cup ឬ Carabao Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦០ ដោយហង្សក្រហម Liverpool ឈ្នះពាននេះច្រើនជាងគេសរុប ៩លើក (១៩៨០-៨១, ១៩៨១-៨២, ១៩៨២-៨៣, ១៩៨៣-៨៤, ១៩៩៤-៩៥, ២០០០-០១, ២០០២-០៣, ២០១១-១២, ២០២១-២២) ខណ: Man City ឈ្នះ៨លើក៕

Share.