សាកលវិទ្យាល័យ ឌីជីថលកម្ពុជា ដំបូងគេបង្អស់ Digital University of Cambodia (DUC) ដែល​ទើប​លេច​វត្តមាន​នៅ​កម្ពុជា ត្រូវ​បាន​សាងសង់លើផ្ទៃដីជាង ២០ហិចតា ដែល​មាន​ទីតាំង​ក្នុង​ស្រុក​គង​ពិសី​ខេត្ត​កំពង់ស្ពឺ។

សាកលវិទ្យាល័យនេះ គឺ​ជា​សាលា​ដំបូង​គេ​បង្អស់​ដែល​ផ្ដោត​ទៅ​លើក​ការ​សិក្សា​ជំនាញ​ឌីជីថល​សុទ្ធ​សាធ។ សម្រាប់​ការ​សិក្សា​នៅសាកលវិទ្យាល័យ មាន​ដូចជា​ បច្ចេកទេសឌីជីថល ទីផ្សារឌីជីថល សេដ្ឋកិច្ចឌីជីថល កសិកម្មឌីជីថល ស្ថាបត្យកម្មបែបឌីជីថល ជាដើម។

បង្ហាញ​វត្តមាន​ដំបូង​បាន​ទាក់ទាញ​សិស្សនិស្សិតចូល​រៀន​ជា​ច្រើន។ សាកលវិទ្យាល័យ​ឌីជីថល​កម្ពុជា ផ្ដល់អាហារូបករណ៍ មិនគិតថ្លៃសាលា ១០០% រយៈពេល ៤ឆ្នាំ, ផ្ដល់កន្លែងស្នាក់នៅ, ថ្លៃ​ទឹកថ្លៃភ្លើង, អាហារបីពេល, ប្រាក់ឧបត្ថម្ភប្រចាំខែ ៣០ម៉ឺនរៀល។

អាហារូបកណ៍នេះគឺផ្ដល់ជូនសម្រាប់សិស្សនិស្សិត ក្រីក្រ ដែលគ្មានលទ្ធភាពរៀនបន្ត ធ្លាក់បាក់ឌុប ក៏អាចរៀនបរិញ្ញាប័ត្ររងបាន ដែរៀនចប់សាលានិងជួយស្វែងរកការងារឲ្យធ្វើ ។

កម្មវិធីសិក្សាថ្នាក់មហាវិទ្យាល័យ និស្សិតអាច ជ្រើសរើសបាន ២ជំនាញតែម្ដង ៖

ទី១-មហាវិទ្យាល័យអក្សរសាស្រ្តអង់គ្លេស

ទី២-មហាវិទ្យាល័យខាងក្រោម ១បន្ថែមទៀតដែល តែប្អូនពេញចិត្ត

  • មហាវិទ្យាល័យទីផ្សារឌីជីថល
  • មហាវិទ្យាល័យសេដ្ឋកិច្ចឌីជីថល
  • មហាវិទ្យាល័យបច្ចេកវិទ្យាឌីជីថល
  • មហាវិទ្យាល័យកសិកម្មឌីជីថល
  • មហាវិទ្យាល័យសំណង់ស៊ីវិលនិងស្ថាបត្យកម្ម
    ថ្នាក់បរិញ្ញាបត្ររង, ថ្នាក់បរិញ្ញាបត្រ និងបន្តយកអនុបណ្ឌិតបាន សិស្សពូកែប្រចាំសាលា ក៏អាចនិងបញ្ជូនរៀនបន្ថែមទៅបរទេស។

ផ្ដល់បង្រៀននិស្សិតគ្រប់គ្នា Free បន្ថែមជំនាញវិជ្ជាជីវៈខ្លីដូចជា៖

-ស្រាវជ្រាវគ្រឿងអេឡិចត្រូនិច និងរៀនតម្លើងយានយន្ត
-ដំឡើងឡាន អគ្គិសនី
-ដំឡើង ម៉ូតូ អគ្គិសនី
-ដំឡើងកង់បី អគ្គិសនី
-តំឡើង សំភារៈអេឡិចត្រូនិច ផ្សេងទៀត

ជំនាញគ្រប់គ្រង បណ្ដាញសង្គមគ្រប់ Platform
-Facebook
-Tiktok
-Instagram
-youtube បណ្ដាញសង្គមជាច្រើនទៀត

រកចំណូល បណ្ដាញសង្គមគ្រប់ Platform
-ការចរាចរណ៍ទិញដូរលក់ លើទីផ្សារអនឡាញទូទាំងពិភពលោក ការរៀនសូត្រស្វែងយល់ពីការវិវត្តរបស់ ឌីជីថល ជារៀងរាល់ថ្ងៃ ជំនាញផ្នែកសិល្ប:សម័យ
-ដឹកនាំរឿង
-កាត់ត
-ឌីហ្សាញ
-និពន្ធមេឡូឌីទំនុកច្រៀងលក្ខណៈអន្តរជាតិ
-និពន្ធបទភ្លេង អន្តជាតិ
-រីមិចបទភ្លេង អន្តរជាតិ
-ច្រៀង សម្ដែង រាំ

សម្រាប់​សិស្ស និស្សិត ដែល​បាន​បញ្ចប់ការសិក្សានឹងទទួលបានចំណេះដឹង ជំនាញ បទពិសោធន៍​ក្នុង​ការធ្វើទីផ្សារ ស្គាល់បរិបទសេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យា ការធ្វើកសិកម្ម សំណង់ស៊ីវិល និង​ស្ថាបត្យកម្មឌីជីថល ទៅតាមយុគសម័យទំនើប ដែល​កម្ពុជា​កំពុង​ឈាន​ដើរ​ទៅ​មុខ។

គួរបញ្ជាក់ថា សាកលវិទ្យាល័យ Digital University of Cambodia មិន​មែន​មាន​លុយបង់​ចូល​រៀន​បាន​ទេ លក្ខខណ្ឌវិន័យតឹងរឹង និង​ផ្ដល់ឱកាស​ឱ្យ​និស្សិត​ក្រីក្រ​ជាអទិភាព​ពេល​គឺការ​សិក្សា​ជា​និស្សិត​អា ហា​រូបករណ៍ ១០០% តែម្ដង។ សម្រាប់សិស្ស​ដែលប្រឡងធ្លាក់បាក់ឌុប​ក៏អាច​ចូលរៀន​បរិញ្ញាប័ត្រ​រង​សិក្សា​នៅសាកលវិទ្យាល័យ ឌីជីថលកម្ពុជា បានផងដែរ ហើយផ្ដល់ អាទិភាពលើ។ ​ទំនាក់​ទំនង​សម្រាប់​អា​​អាហា​រូបករណ៍តាម​រយ:៖ 0715969211 /Telegram https://t.me/+855715969211 ៕​

Share.