ឯកឧត្ដមអភិសន្តិបណ្ឌិ​ត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវ​បាន​ជាប់​ឆ្នោះ​ផ្តល់​សេចក្តីទុកចិត្តធ្វើជា “ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា” សម្រាប់អាណត្តិទី៥ (២០២៤-២០២៨)។ សេចក្ដីប្រកាស​នេះ ធ្វើ​ឡើង​ក្នុង​មហាសន្និបាតបញ្ចប់អាណត្តិទី៤ និង​បន្តជ្រើស​តាំង​សមាស​ភាពគណៈកម្មាធិការប្រតិបត្តិសម្រាប់អាណត្តិទី៥ របស់សហព័ន្ធកីឡាទូកកានូ និង​រ៉ូអ៉ីង​កម្ពុជា កាល​ពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

មហាសន្និបាតបញ្ចប់អាណត្តិទី៤ និងបន្តជ្រើសតាំងសមាសភាពគណៈកម្មាធិការប្រតិបត្តិ សម្រាប់​អាណត្តិ​ទី៥ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា រៀប​ចំឡើង​ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្តេច​ក្រឡា​ហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង​ជាប្រធាន​កិត្តិយស​សហព័ន្ធ​កីឡា​ទូក​កានូ និងរ៉ូអ៉ីងកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្ដមអភិសន្តិបណ្ឌិ​ត​ ស​ សុខា បាន​មាន​ប្រសាសន៍​​អរគុណ​ចំពោះអង្គសន្និបាត របស់​សហព័ន្ធ​កីឡា​ទូកកានូ និងរ៉ូអ៉ីងកម្ពុជា ដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តធ្វើ​ជា “ប្រធាន​សហព័ន្ធ​កីឡា​ទូក​កានូ និងរ៉ូអ៉ីងកម្ពុជា” សម្រាប់អាណត្តិទី៥ (២០២៤-២០២៨)។ ដើម្បីត​បស្នងចំពោះ​ការផ្តល់​សេចក្តី​ទុក​ចិត្តពីសំណាក់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា អង្គសន្និបាតទាំងមូល បានប្តេជ្ញា​ប្រើប្រាស់​បទពិសោធ ក៏ដូចជាមេរៀនដែលធ្លាប់បានឆ្លងកាត់នាពេលកន្លងមកក្នុងវិស័យកីឡា និង​បន្ត​ខិតខំរៀនសូត្របន្ថែមទៀតក្នុងវិស័យកីឡាទូកកានូ និងរ៉ូអ៊ីង នេះ ក្នុងន័យ​ធ្វើយ៉ាង​ណាឱ្យស​ហព័ន្ធ​កីឡា​ទូកកានូ និងរ៉ូអ៊ីងកម្ពុជា កាន់តែមានការរីកចម្រើនបន្ថែមទៀត ដើម្បីចូលរួម​លើក​កម្ពស់​វិស័យ​កីឡា​នៅកម្ពុជា៕

Share.