ភ្នំពេញ៖ បុរសម្នាក់បានទាញញញួវាយក្បាលប្រពន្ធដល់ស្លាប់ ហើយលេបថ្នាំសម្លាប់ខ្លួនឯងតាមក្រោយ តែមិនបានសម្រេច ត្រូវបានម្ដាយទៅបើកទ្វាផ្ទះប្រទះឃើញនៅមានដង្ហើមបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៧នឹង១៥ព្រឹក ថ្ងៃទី១៦ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះជនរងគ្រោះ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ ពេជ្រ អង្គាពេញបរមុី អាយុ ៣៣ ឆ្នាំមុខរបរបុគ្គលឹកធនាគារ ស្នាក់នៅផ្ទះកើតហេតុ មានកូនស្រីម្នាក់រស់នៅក្នុងបន្ទុក។ ចំណែកជនដៃដល់ជាប្ដី មានឈ្មោះ សួន រតនា អាយុ៣៦ ឆ្នាំ មុខរបរបុគ្គលិកធានារ៉ាប់រងស្នាក់នៅជាមួយស្រ្តីរងគ្រោះ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុកូនស្រីរបស់ជនរងគ្រោះដោយមិនឃើញម្ដាយឪពុកងើបទៅធ្វើការក៏បានទៅប្រាប់យាយអោយទៅមើល នៅពេលបើកទ្វាផ្ទះ ក៏ឃើញកូនស្រីស្លាប់ក្នុងថ្លុកឈាម។ ចំណែកកូនប្រុសលេបថ្នាំសម្លាប់ខ្លួនបែកពពុះមាត់ក៏ប្រញាប់រាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុពិនិត្យមើលឃើញបុរសជាប្ដីនៅមានដង្ហើមបានបញ្ជូនទៅជួយសង្រ្គោះនៅមន្ទីរពេទ្យលោកសង្ឃ។

បើយោងតាមប្រភពព័ត៌មានមួយផ្សេងទៀតបានបានបង្ហើបអោយដឹងថា ករណីឃាតកម្មខាងលើនេះគឺផ្ដើមចេញពីភ្លើងប្រច័ណ្ឌ។បច្ចុប្បន្នកម្លាំងនគបាលខណ្ឌសែនសុខរួមកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញចុះពិនិត្យទីតាំងកន្លែងកើតហេតុនិងធ្វើកោសល្យវិបច្ច័យសពរួចធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី ចំណែកជនដៃដល់កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ៕

អត្ថបទ៖ សេង សាវី

Share.