សិល្បៈ​ជាតិ​៖ អ្នក​នាង ឌី សូនិត្តា គឺជាតារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​រូប​ ដែល​ហ្វេន​ៗ​ជា​អ្នក​គាំទ្រ​អ្នក​នាង​ និយម​ហៅយ៉ាងស្ទាត់​មាត់​ថា​ កាដុង។ ត្បិត​បច្ចុប្បន្ន​​អ្នក​នាង​ មាន​ភាព​មមាញឹកច្រើន​​ទាំង​លើ​មុខ​ជំនួញ​និង​បីបាច់​ថែរក្សា​កូន​ស្រី​បណ្ដូល​ចិត្ត​តែ​មួយ​គឺ​អូន​ស្មាលយ៍​ ប៉ុន្តែ​អ្នក​ម្ដាយ​រូប​នេះ​ សុខ​ចិត្ត​ឆ្លៀត​ពេល​វេលា ដើម្បី​ចូលរួម​សម្ដែង​ក្នុង​ភាពយន្តរឿង «អ៊ំចនម៉ែដោះ» ​ដោយ​សារ​តែ​ពេញចិត្ត​សាច់​រឿង​ផង​និង​ទឹក​ដៃ​ផលិត​របស់​ផលិតករ​ជើង​ចាស់​ ឆាយ បូរ៉ា​ផង​ដែរ។​ តួឯក​ស្រី​រូប​នេះ​បាន​លើក​ឡើង​ថា​​ នៅ​ក្រៅ​មាន​កូន​តែ​មួយ​ពិបាក​ណាស់​ទៅហើយ ចុះ​ទម្រាំ​ក្នុង​ភាពយន្ត​មាន​កូនរហូត​​ដល់​ទៅ​៥ តើ​លំបាក​ប៉ុណ្ណាទៅ? មែនទែន​ទៅ​ភាពយន្ត​ «អ៊ំចន​ម៉ែដោះ» ​នេះ អាច​នឹង​មាន​វត្តមាន​​របស់​អូន​ស្មាលយ៍​កូន​ស្រី​ដ៏​គួរ​ឱ្យ​ស្រលាញ់​របស់​អ្នក​នាង ឌី សូនិត្តា​ ចូលរួម​សម្ដែង​ដែរ​ បើ​សិន​អ្នក​ម្ដាយ​រូប​នេះ​ ព្រម​បើក​ភ្លើង​ខៀវ។​

សូមតាមដាន​ព័ត៌មាន​ជា​វីដេអូខាង​ក្រោម៖

Share.