ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ នៅខេត្តស្ទឹងត្រែងថ្ងៃទី ១១ ខែសីហាឆ្នាំ ២០២១នេះ លោកវេជ្ជបណ្ឌិតអ៊ុងសូវៀតប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាល បានរកឃើញ ករណី ឆ្លងថ្មី ជំងឺកូវីដ១៩ចំនួន ១៧ នាក់បន្ថែមទៀតនឹងមានករណីស្លាប់ម្នាក់នៅថ្ងៃទី ១១ ខែសីហាឆ្នាំ ២០២១ នេះ។

លោកវេជ្ជបណ្ឌិតបានបន្តថា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាពនោះ សូមបងប្អូន ដែលមានពាក់ព័ន្ធជាមួយឈ្មោះក្នុង តារាងបញ្ជី ខាងក្រោម ទាំងផ្ទាល់ឬប្រយោលសូមមកជួបគ្រូពេទ្យដើម្បីយកសំណាកវិភាគរហ័សរកមេរោគជំងឺកូវីដ១៩នេះ។

លោកវេជ្ជបណ្ឌិតបន្ថែមថា ការទាមទារបែបនេះ គឺយើងចង់រួមគ្នាអនុវត្តនូវវិធានការសុខាភិបាលអោយបានខ្ជាប់ខ្លួន   ជាពិសេសយើងលើកកម្ពស់ការពារសុខភាពខ្លួនឯង  សុខភាពគ្រួសារ  និងសហគមន៍កុំឲ្យមានឆ្លងជំងឺ កូវីដ១៩ នេះឆ្លងរីករាលដាលនៅក្នុងភូមិឃុំរបស់យើង។

សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែងក្នុងព្រឹត្តិការណ៍២០ កុម្ភៈគិតមកដល់ថ្ងៃទី ១១ខែសីហាឆ្នាំ ២០២១ នេះមានអ្នកឆ្លងសរុបមានចំនួន ៥២៩នាក់ស្រី ២៣៨ នាក់  ប្រភេទជំងឺ (delta) ចំនួន២នាក់ អ្នកជាសះស្បើយចំនួន ៤៦១ នាក់ស្រី ២០៥ នាក់  និងមានអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៦៣ នាក់ស្រី ៣១ នាក់៕

អត្ថបទ៖ ភ្នាក់ងារខេត្តស្ទឹងត្រែង

Share.