ព័ត៌មានបឋមនៅម៉ោងប្រមាណ ១៨.៣០នាទី ថៃ្ងទី​១១​ ខែសីហា​ ឆ្នាំ​២០២១​ មានករណីរថយន្តដឹកកម្មករ បុកជាមួយរថយន្ត​ ដឹកកម្មករដូចគ្នា​ ជារថយន្ត​ប្រភេទ​ទម្ងន់​២,៥តោន​ ដូចគ្នា​ ចន្លោះគីឡូម៉ែត្រលេខ ៣-៤ លើកំណាត់ផ្លូវជាតិ​លេខ ៤១​  ស្ថិត​ក្នុង​ ភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​ ។ 

តាមការបញ្ជាក់​ ​រថយន្ត​បង្កគ្រោះថ្នាក់ខាងលើ​មា​ន​កម្មករ កម្មការិនី​ ជិះប្រមា​ណ ៥០-៦០​ នាក់ ក្នុងឧប្បវហេតុ​នេះបណ្ដាល​ឱ្យ​កម្ម​ករ​ស្លា​ប់ម្នាក់​នៅនឹងកន្លែងភ្លាមៗ​ (ប្រុស​)​ ជិះនៅផ្នែកខា​ង​ក្រោ​យ និងមានក​ម្មការិនី ស្លាប់​បន្ដចំនួន​ ០២នាក់​ ទៀ​ត​ បន្ថែម​ពីនោះក៏មានអ្នករបួសធ្ងន់ប្រមាណ ១៥​ នាក់ របួស​ស្រាល​ ជាច្រើននាក់ ពេលនេះកងកម្លាំង​ន​គ​របា​ល​បានចុះអន្ដរាគមន៍សម្របសម្រួល​ចរាចរណ៍​ និងជួ​យ​បញ្ជូន​អ្នករបួសទៅ​កាន់បន្ទប់សង្រ្គោះ​ គ្លីនិ​ក​ឯ​កជន​ដែលនៅ​ជិត​ និងបន្ដជួយសង្រ្គោះអ្នករបួ​សធ្ង​ន់ទៅកាន់មន្ទីរពេទ្យ​ បន្ដទៀត​៕

ប្រភពស្នងការដ្ឋានខេត្តកំពង់ស្ពឺ

Share.