ភ្នំពេញ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនដៃដល់ជាប្តីពីមន្ទីរពេទ្យព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីបុរសខាងលើវាយសម្លាប់ប្រពន្ធហើយ បានយកថ្នាំមកលេបសម្លាប់ខ្លួនឯងតាមក្រោយតែមិនបានសម្រេច។

ជនសង្ស័យជាប្តីឈ្មោះ សួង រតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារTBB ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះ៩១ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកសពស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ ពេជ្រ អង្គាពេញបរមុី អាយុ ៣៣ ឆ្នាំមុខរបរបុគ្គលឹកធនាគារ ស្នាក់នៅផ្ទះកើតហេតុជាមួយជនដៃដល់ មានកូនស្រីម្នាក់រស់នៅក្នុងបន្ទុក។This image has an empty alt attribute; its file name is image-615-875x1024.png

គួរំលឹកថា បុរសម្នាក់បានទាញញញួវាយក្បាលប្រពន្ធដល់ស្លាប់ ហើយលេបថ្នាំសម្លាប់ខ្លួនឯងតាមក្រោយ តែមិនបានសម្រេច ត្រូវបានម្ដាយទៅបើកទ្វាផ្ទះប្រទះឃើញនៅមានដង្ហើមបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៧នឹង១៥ព្រឹក ថ្ងៃទី១៦ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះជនរងគ្រោះ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្នកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្តីពីមន្ទីរពេទ្យ ព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់ ក្រោយលេបថ្នាំសម្លាប់ខ្លួនមិនបានសម្រេចរួចមក៕

អត្ថបទ៖ សេង សាវី

Share.