នៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ ក្លិបបាល់ទះ Win Streak បានយកឈ្នះ Conti Sports ក្នុង​លទ្ធផល ៣សិតទល់នឹង០ (25-19,25-17,25-23) បន្តឈរកំពូលតារាងនៅលីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League ២០២៣-២៤ គិតត្រឹមសប្តាហ៍ទី១២ ។

ខាងក្រោមនេះគឺជាលទ្ធផល ១១ប្រកួតរបស់ វឿន វាសនា ជាមួយក្លិប ​Win Streak៖

  1. Win Streak បានយកឈ្នះ Pingtung Taipower ក្នុងលទ្ធផល ៣សិតទល់២ (20-25, 25-22, 23-25, 25-21, 15-10) កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
  2. ​Win Streak បានយក​ឈ្នះ Taoyuan TFMI ក្នុងលទ្ធផល ៣សិតទល់២ (25-21, 22-25, 21-25, 26-24, 10-15) កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។
  3. Win Streak បានរងបរាជ័យក្រោមថ្វីដៃ Taipower ៣សិតទល់០ (25-30, 19-25, 21-25) កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣។
  4. Win Streak បានយកឈ្នះ Changhua SDTV ក្នុងលទ្ធផល ៣សិតទល់នឹង០ (25-20, 25-21, 25-20) កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
  5. Win Streak បានយកឈ្នះ Changhua SDTV ក្នុងលទ្ធផល ៣សិតទល់នឹង០ (20-25, 18-25, 8-25) កាលពីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។
  6. Win Streak បានយកឈ្នះ Conti Sports ក្នុងលទ្ធផល ៣សិតទល់នឹង១ (25-15, 25-18, 22-25, 26-24) កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។
  7. Win Streak បានយកឈ្នះ TMFI Falcons ក្នុងលទ្ធផល ៣សិតទល់នឹង១ (23-25,19-25,25-22,19-25) កាលពីថ្ងៃសៅរ៍ ទី៦ និខែមករា ឆ្នាំ២០២៤។
  8. Win Streak បានយកឈ្នះ Pingtung Taipower ក្នុងលទ្ធផល ៣សិតទល់នឹង០ (22-25,20-25,19-25) កាលពីថ្ងៃអាទិត្យ ទី៧ និខែមករា ឆ្នាំ២០២៤។
  9. Win Streak បានយកឈ្នះ Changhua SDTV ក្នុងលទ្ធផល ៣សិតទល់នឹង០ (20-25,20-25,17-25) កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។
  10. Win Streak បានយកឈ្នះ TMFI Falcons ក្នុងលទ្ធផល ៣សិតទល់នឹង១ (25-18,23-25,25-20,28-26) កាលពីថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤។
  11. Win Streak បានយកឈ្នះ Conti Sports ក្នុង​លទ្ធផល ៣សិតទល់នឹង០ (25-19,25-17,25-23) កាលពីថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤។

តារាងចំណាត់ថ្នាក់នៅលីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League៖

  1. Win Streak មាន ៣៧ពិន្ទុ
  2. Pingtung Taipower មាន ២៩ពិន្ទុ
  3. Taiwan Falcon មាន ២០ពិន្ទុ
  4. Mizuno មាន ១៦ពិន្ទុ
  5. Conti Sport មាន ៨ពិន្ទុ
  6. Changhua SDTV មាន ៤ពិន្ទុ។

ការ​ប្រកួត​លីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League មាន​សមាជិក​ចូល​រួម​ចំនួន៦​ក្រុម រួម​មាន Conti Sports, TMFI Falcons, Mizuno, Taichung Apollo, Taipower និង Win Streak។ ដោយ​ការ​ប្រកួត​នៅ​សប្ដាហ៍ទី១ បាន​ចាប់​ផ្ដើ​ចាប់​ពី​ថ្ងៃទី​១៤ តុលា ឆ្នាំ២០២៣ នឹង​គ្រោង​បញ្ចប់​វគ្គ​សន្សំពិន្ទុ​នៅ​សប្ដាហ៍ទី១៨ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤៕

Share.