សមាគមបាល់ទះវិសាខា បន្តឈរ​កំពូល​តារាង​បណ្ដោះ​អាសន្ន នាម​ជា​ក្រុម​មិន​ទាន់​បរាជ័យ​សម្បី ១សិតសោះ នៃព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់​ទះ​«តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល២០២៤ ក្រោយ​ឆ្លង​កាត់​ការប្រកួត​រយ:​ពេល​ ២សប្ដាហ៍មាន ៥ប្រកួតកន្លង​មក។

ក្នុងជំនួបជាមួយ ៥ក្រុម​កន្លមក​ វិសាខា មិនទាន់ស្កាល់បរាជ័យឡើង​ ក្នុង​​នោះ​មាន​ដូច​ខាង​ក្រោម៖

-ប្រកួតទី១៖ វិសាខា ៣-០ ន.ប ខេត្តកណ្ដាល (២៥-១៤,២៥-១៨,២៥-១២)
-ប្រកួតទី២៖ ន.ប ខេត្តពោធិ៍សាត់ ០-៣ វិសាខា (១៦-២៥,២៣-២៥,១២-២៥)
-ប្រកួតទី៣៖ វិសាខា ៣-០ ន.ប ខេត្តព្រះសីហនុ (២៥-១៣,២៥-១៩,២៥-១៩)
-ប្រកួតទី៤៖ ន.ប រាជធានីភ្នំពេញ ០-៣ វិសាខា (១៩-២៥,១៣-២៥,២០-២៥)
-ប្រកួតទី៥៖ វិសាខា ៣-០ កងពលធំអន្តរាគមន៍លេខ៣ (២៥-២២,២៥-១៥,២៥-២៣)

តារាងចំណាត់​ថ្នាក់ ក្រោយ​បញ្ចប់ សប្ដាហ៍ទី២ ជម្រុះជុំទី១៖

តារាងចំណាត់​ថ្នាក់ ក្រោយ​បញ្ចប់ សប្ដាហ៍ទី១ ជម្រុះជុំទី១៖

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល​២០២៤ បានចាប់ផ្តើមប្រកួតជាផ្លូវការ​នៅថ្ងៃទី១៣ ខែមករា រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយ​​ប្រកួត​រៀងរាល់ថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ នៅសាល​វិមាន​នៃពហុ​កីឡដ្ឋានជាតិ (ស្តាត​អូឡាំពិក)។

សមាសភាពក្លិប/សមាគមដែលបានចូលរួមជាផ្លូវការ «តេជោលីគ» រដូវកាល ២០២៤ ចំនួន៨ រួម​មាន​៖

១) សមាគមបាល់ទះវិសាខា
២) សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ
៣) ក្លិបបញ្ជាកា​រដ្ឋាន​អង្គរក្ស
៤) ក្លិបកងពលធំ អន្តរាគមន៍លេខ៣
៥) ក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរ​បាលរា​ជធានី​ភ្នំពេញ
៦) ក្លិបកីឡាបាល់ទះ ខេត្តព្រះសីហនុ
៧) ក្លិបស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់
៨) ក្លិប​ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល។

ចំពោះ​រូបមន្តនៃការប្រកួតត្រូវ​បាន​ចែកជា៣ជុំមាន​៖

-ជុំទី១៖ ក្រុមទាំង ៨ប៉ះគ្នាចំនួន ១ជើង
-ជុំទី២៖ ក្រុមលេខ១ ដល់ ៦ (ចំណាត់ថ្នាក់ជុំទី១) ប៉ះគ្នាជំនួន១ជុំទៀត
-ជុំទី៣៖ ក្រុមលេខ១ ប៉ះ លេខ៣ ក្រុម លេខ២ ប៉ះ លេខ៤ (ចំណាត់ថ្នាក់ជុំទី២)

Share.