ពាន​ជេីងឯក​ទ្វីប​អាស៊ី​ AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ខណ:ក្រុមជម្រើសជាតិថៃ គឺជាក្រុមអាស៊ាន១គត់ ដែលមិនទាន់ស្គាល់ពាក្យថាចាញ់ ក្រោយឆ្លងកាត់២ប្រកួត ឈ្នះ១ ស្មើ១ ស្របពេល វៀតណាម និង ម៉ាឡេស៊ី ចាញ់២ប្រកួតដូចគ្នា។

ប្រកួតទី២ របស់ក្រុមអាស៊ាននៅ AFC Asian Cup៖

  • ១៩ មករា ២០២៤ វៀតណាម ០-១ ឥណ្ឌូនេស៊ី
  • ២០ មករា ២០២៤ បារ៉ែន ១-០ ម៉ាឡេស៊ី
  • ២១ មករា ២០២៤ អូម៉ង់ ០-០ ថៃ។

ប្រកួតទី១ របស់ក្រុមអាស៊ាននៅ AFC Asian Cup៖

  • ១៤ មករា ២០២៤ ជប៉ុន ៤-២ វៀតណាម
  • ១៥ ខែមករា ២០២៤ ម៉ាឡេស៊ី ០-៤ ហ្សកដានី
  • ១៥ ខែមករា ២០២៤ ឥណ្ឌូនេស៊ី ១-៣ អ៊ីរ៉ាក់
  • ១៦ ខែមករា ២០២៤ ថៃ ២-០ កៀហ្ស៊ីស៊ីស្ថាន។

កម្មវិធីប្រកួតបន្ទាប់របស់របស់ក្រុមអាស៊ាននៅ AFC Asian Cup៖

  • ២៤ មករា ២០២៤ ជប៉ុន ប៉ះ ឥណ្ឌូនេស៊ី
  • ២៤ មករា ២០២៤ អ៊ីរ៉ាក់ ប៉ះ វៀតណាម
  • ២៥ មករា ២០២៤ កូរ៉េខាងត្បូង ប៉ះ ម៉ាឡេស៊ី
  • ២៥ មករា ២០២៤ អារ៉ាប៊ីសាអូឌីត ប៉ះ ថៃ។

គួរដឹងថាព្រឹត្តិការណ៍ពាន​ជេីងបាល់ទាត់ជើងឯក​ទ្វីប​អាស៊ី​ AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ មាន២៤ក្រុមចូលរួម ចាប់ផ្តើមប្រកួតពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤៕

Share.