កណ្តាល៖ ប្រទះឃើញសាកសពស្រ្តីម្នាក់ ក្នុងសភាពខ្លោចឆេះពេញខ្លួន នៅតែខ្លួនក្រាតកាយ នៅចំណុចព្រៃខាងជើងភូមិប្រហែល១១០០ម៉ែត្រ ស្ថិតនៅភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ​កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៨:៤០នាទី។

សពជនរងគ្រោះ មានឈ្មោះ វេង ធារី ហៅមុី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកសិករ ស្រុកកំណើតភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល។ បច្ចុប្បន្នស្នាក់ភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល។ បានបាត់ម៉ូតូ០១គ្រឿងម៉ាក Honda Beat ស៊េរីឆ្នាំ២០២៣ ពណ៌ទឹកប៊ិកលាយស ពាក់ស្លាកលេខ 1KI-2859 ,ទូរស័ព្ទដៃ ០១គ្រឿងម៉ាក់ IPhone 6។



តាមការសួរបំភ្លឺសាក្សីនៅភូមិឈ្មោះ ផន សុខឺម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៨:០៧នាទី ខ្លួនបានដើរចេញពីផ្ទះទៅរកគោនៅព្រៃខាងជើងភូមិ ស្រាប់តែប្រទះឃើញសាកសពដែលមានសភាពខ្លោចឆេះពេញខ្លួនប្រានអស់ នៅតែខ្លួនក្រាតកាយ ភ្លាមៗខ្លួនបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំទួលព្រេជ ដើម្បីចុះពិនិត្យជាក់ស្តែងនៅកន្លែងងកើតហេតុ។ បច្ចុប្បន្ន កម្លាំងផ្នែកជំនាញកំពុងស្រាវជ្រាវតាមនីតិវិធី៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.