ពានរង្វាន់ស្វាយរៀង ខាប់( Svay Rieng Cup) លើកទី៦ ឆ្នាំ២០២៣-២៤ បានបញ្ជប់ការប្រកួត​សប្តាហ៍ទី៤​ហើយកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ក្នុងនោះឃើញថា ក្រុមសម្បត្តិមានជ័យ ឈ្នះ ក្រុមពពែត រីឯយុវជនសាមគ្គី ឈ្នះ យុវជនគគីសោម  ខណៈភូមិត្នោត ចាញ់ភូមិហ៊ីង។

នេះជាលទ្ធផលការប្រកួតសរុបសប្តាហ៍ទី៤

តារាងចំណាត់ថ្នាក់តាមពូលនីមួយៗត្រឹមសប្តាហ៍ទី៣

ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៦ មាន ៤០ក្រុម​ចូលរួម​បែងចែកជា ៨ពូល ដោយ១ពូលមាន៥ក្រុម (ពូលក,ពូលខ​,ពូលគ,ពូលឃ​,ពូលង,ពូលច,ពូលឆ,ពូលជ) ស្រប​ពេល​ដែលការប្រកួតនឹងធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅលើទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ។

គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) រដូវកាលឆ្នាំ២០២៣-២៤ ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ នឹងឡើងទៅវគ្គ១៦ក្រុមបន្តទៀត រួចបន្តដល់វគ្គផ្តាច់ព្រ័ត្រ៕

Share.