លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និង​ជាអគ្គលេខាធិ​ការ​សហព័ន្ធ​កីឡាបាល់ទះកម្ពុជា បាន​លើក​ឡើង​ក្រោយ​ជំនួប​ចុះអនុស្សារណៈយោគយល់គ្នា (MOU) ជា​មួយ​សហព័ន្ធកីឡា​បារាំង កាល​ពី​ថ្ងៃទី១៧ ខែមករា កន្លង​ទៅថា ក្រោយ​កិច្ចសហការ​ជា​មួយ​បារាំង​ កម្ពុជា​នឹង​បន្ត​សិក្សា​ដើម្បី​បង្កើត​ទំនាក​ទំនង​ជាមួយ​បារាំង ដើម្បី​ជា​ស្ពាន​មួយ​ឈាន​ដល់​កម្ពុជា​ធ្វើ​ការ​ងារ​ជា​មួយ​ជប៉ុន ដើម្បី​ផ្លាស់​ប្ដូរ​បច្ចេកទេសជា​មួយ​ជប៉ុនបន្ថែម​ទៀត។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បាន​មាន​ប្រសាសន៍​ថា៖ លោក Eric TANGUY ប្រធាន​សហ​ព័ន្ធកី​ឡា​បាល់ទះបារាំង មាន​បំណង​ចង់​អញ្ជើញ​ចូល​ទៅ​ក្នុង​សហព័ន្ធ​ដែល​និយាយ​ភាសា​បារាំង ដែល​ជា​ផ្នែក​មួយ​របស់​ឯកឧត្តម អភិស​ន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​លើកឡើង ស្របពេល​ដែល​បារាំង​ក៏​បាន​លើក​ឡើង​ ដែល​ជា​ជំហាន​ចាប់​ផ្ដើម​កម្ពុជា ជា​ប្រទេស​ទី៣ ដែល​នឹង​ចូល​រួម​។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បាន​បន្ថែម​ថា នេះ​គឺ​ជា​ការ​បើក​ផ្លូវ​មួយ​សម្រាប់​កម្ពុជា ក្នុង​ការ​មាន​លទ្ធភាព​ក្នុង​ការ​ចុះ MOU ឬ​ក៏​ផ្លាស់​ប្ដូរ​បច្ចេក​ទេស​ជា​មួយ​ណ្ដាល​ប្រទេស​ផ្សេង​ទៀតដែល​និយាយ​ភាសារ​បារាំង។ លើស​ពី​នេះ តាម​រយ:​ការ​សហការ​ជា​មួយ​បារាំង នឹង​ធ្វើ​ជា​ស្ពាន​មួយ​សម្រាប់​កម្ពុជា ឈាន​ទៅ​ចាប់​ដៃ​សហការ​ជា​មួយ​ជប៉ុន ក្នុង​ការ​ផ្លាស់​ប្ដូរ​បច្ចេក​ទេបន្ថែម ទៀត។

គួរ​បញ្ជាក់ថា កាល​ពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ កន្លង​ទៅ សហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​ចុះ​អនុស្សារណៈយោគយល់គ្នា (MOU) ជា​មួយ​សហព័ន្ធកីឡា​បារាំង ហើយ​កម្ពុជា ក៏​ជាប្រទេសទី១ នៅ​ក្នុង​តំបន់អាស៊ី អាគ្នេយ៍ ដែល​ចាប់​ដៃ​សហការ​ជាមួយ​ប្រទេស​បារាំង ក្នុងគោលបំណង រឹត​ចំណង​ការបរទេស និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើវិស័យកីឡាបាល់ទះ៕

Share.