កាលពីរាត្រីថ្ងៃទី២០ ខែមករា កន្លង​ទៅ​ ក្រុមហ៊ុន សាមសុង ប្រចាំ​ប្រទេស​កម្ពូជា បានធ្វើការដាក់​សម្ពោធ​ជាផ្លូវការនូវស្មាតហ្វូនលំដាប់កំពូល​ Galaxy S24 Series ជាមួយបច្ចេកវិទ្យា AI ថ្មីដំបូងគេ​បំផុត​នៅ​កម្ពុជា ក្រោយ​ក្រសែភ្នែក​អ្នកចូល​រួម​ជា​ច្រើន។

វត្តមាន​របស់​កំពូល​ស្មាត​ហ្វូន​លំដាប់ A គឺ Galaxy S24 Series នៅ​កម្ពុជា​នេះ បាន​​បង្ហាញ​ចំណុច​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពិសេស​ជា​ច្រើន ក្នុង​ស្រទាប់​ចិត្ត​អ្នក​តាម​ដាន​បច្ចេក​វិទ្យា ក៏​ដូច​ជា​ស្រលាញ់​ស្មាត​ហ្វូន​នៅកម្ពុជា។

តោះ​កុំចាំយូ​មក​ដឹង​ពី​ចំណុច​ពិសេស​មាន​អ្វី​ខ្លះ​សម្រាប់ Galaxy S24 Ultra៖

ទទួលបានការ Update ទំហំផ្ទុក x2 (ឧ៖ Pre-order 256GB ទទួលបាន 512GB)
ថែមជូន Galaxy Tab A9 Wi-Fi 1គ្រឿងភ្លាមៗ
ស្រោមទូរស័ព្ទថ្លាដ៏ស្រស់ស្អាត
ការធានាលើអេក្រង់ពេញមួយឆ្នាំ 2024 (ប្តូរអេក្រង់មិនគិតថ្លៃ ១ដង ទោះការបែក ឬខូចក្នុងស្ថាន ភាពណាក៏ដោយ)
ស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ)

ដោយឡែកសម្រាប់​ Galaxy S24 | S24 Plus មាន​ចំណុច​ពិសេស​ដូច​ខាង​ក្រោម៖

ទទួលបានការ Update ទំហំផ្ទុក x2 (ឧ៖ Pre-order 256GB ទទួលបាន 512GB)
ថែមជូន Galaxy Bud FE
ស្រោមទូរស័ព្ទថ្លាដ៏ស្រស់ស្អាត
ការធានាលើអេក្រង់ពេញមួយឆ្នាំ 2024 (ប្តូរអេក្រង់មិនគិតថ្លៃ ១ដង ទោះការបែក ឬខូចក្នុងស្ថាន ភាពណាក៏ដោយ)
ស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ)

អ្វី​ដែល​ប្រិយមិត្ត​គាំទ្រ​ចង់​ដឹង ក្រុមហ៊ុន សាមសុង ក៏មិនឱ្យហ្វេនៗខកចិត្ត សម្រាប់​អ្នក​ដែល​ចង់​ចាប់​កាន់​ម៉ូឌែល​ទូរសព្ទ​នេះ​មុន​គេ​ អាច​ធ្វើការដាក់ Pre-Order បាន​ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ៦ ខែកុម្ភ: ឆ្នាំ២០២៤ នឹងទទួលបានការថែមជូនដ៏ពិសេស៕

Share.