ភ្នំពេញ៖ រថយន្តធុនធំ២គ្រឿងបើកបរលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកគ្នាពេញទំហឹងបណ្ដាលឱ្យកៀបជាប់គ្នា សំល្អមិនបង្កឱ្យមានអ្នករងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ១០៤កែងផ្លូវក្រវ៉ាតក្រុងទី៣ ភូមិគងណយ សង្កាត់ គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តម៉ាកហុីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខតសកែវ3A-1911ធ្វើដំណើរតាមផ្លូវក្រវ៉ាត់ក្រុងទី៣ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្តធុនធំម៉ាក FUSU ពណ៌ត្រីអីពាក់ស្លាកលេខចង្កូតស្ដាំPP-4098 បើកលឿនដូចគា្នធ្វើដំណើរតាមផ្លូវ១០៤ទិសដៅពីលិចមកកើត បណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងកៀបជាប់គ្នាខូចខាតទាំងសងខាង សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុសហការជាមួយសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ចុះវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ សេង សាវី

Share.