ពាន​ជេីងឯក​ទ្វីប​អាស៊ី​ AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ខណ:ក្រុមចំនួន១០ កក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយ ស្របក្រុមចំនួន៦ ហាលអាវទៅផ្ទះត្រឹមវគ្គចែកពូល។

ក្រុមកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ៖

  • កាតា
  • អូស្ត្រាលី
  • អ៊ីរ៉ង់
  • អ៊ីរ៉ាក់
  • អារ៉ាប៊ីសាអូឌីត
  • តាជីគីស្ថាន
  • អ៊ូសបេគីស្ថាន
  • ស៊ីរី
  • អារ៉ាប់រួម
  • ប៉ាឡេស្ទីន

ក្រុមធ្លាក់ត្រឹមវគ្គចែកពូល៖

  • វៀតណាម
  • ម៉ាឡេស៊ី
  • ចិន
  • ហុងកុង
  • ឥណ្ឌា
  • លីបង់។

ខាងក្រោមនេះគឺជាលទ្ធផល និងកម្មវិធីប្រកួតរបស់ក្រុមអាស៊ាននៅ AFC Asian Cup៖

ប្រកួតទី១ របស់ក្រុមអាស៊ាន

  • ១៤ មករា ២០២៤ ជប៉ុន ៤-២ វៀតណាម
  • ១៥ ខែមករា ២០២៤ ម៉ាឡេស៊ី ០-៤ ហ្សកដានី
  • ១៥ ខែមករា ២០២៤ ឥណ្ឌូនេស៊ី ១-៣ អ៊ីរ៉ាក់
  • ១៦ ខែមករា ២០២៤ ថៃ ២-០ កៀហ្ស៊ីស៊ីស្ថាន។

ប្រកួតទី២ របស់ក្រុមអាស៊ាន

  • ១៩ មករា ២០២៤ វៀតណាម ០-១ ឥណ្ឌូនេស៊ី
  • ២០ មករា ២០២៤ បារ៉ែន ១-០ ម៉ាឡេស៊ី
  • ២១ មករា ២០២៤ អូម៉ង់ ០-០ ថៃ។

កម្មវិធីប្រកួតបន្ទាប់របស់របស់ក្រុមអាស៊ាន

  • ២៤ មករា ២០២៤ ជប៉ុន ប៉ះ ឥណ្ឌូនេស៊ី
  • ២៤ មករា ២០២៤ អ៊ីរ៉ាក់ ប៉ះ វៀតណាម
  • ២៥ មករា ២០២៤ កូរ៉េខាងត្បូង ប៉ះ ម៉ាឡេស៊ី
  • ២៥ មករា ២០២៤ អារ៉ាប៊ីសាអូឌីត ប៉ះ ថៃ។

គួរដឹងថាព្រឹត្តិការណ៍ពាន​ជេីងបាល់ទាត់ជើងឯក​ទ្វីប​អាស៊ី​ AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ មាន២៤ក្រុមចូលរួម ចាប់ផ្តើមប្រកួតពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤៕

Share.