មាន​ប្រិយមិត្ត​ជា​ច្រើន​កំពុង​បង្ហាញ​ការ​ចាប់​អារម្មណ៍​ម៉ូតូ​ថ្មី ដែល​ជា​ស្នាដៃត្រូវបាន​រចនាឡើង​នៅ​លើក​ដី​របស់​ប្រទេស​កម្ពុជា Made in Cambodia ជា​មួយ​នឹង​រូប​រាង​ដ៏​ទាក​ទាញ់ សាមញ្ញ ស៊ីវីល័យ រួម​ជា​មួយ​តម្លៃ​សមរម្យ។

Calypso ORI គឺជាប្រភេទម៉ូតូ Classic ដែលអាចប្រើប្រាស់គ្រប់ស្ថានភាពផ្លូវ ជាមួយ​នឹង​លក្ខ​ណៈពិសេសៗ ដូចជា អំពូល LED, តាប្លូ TFT បែបឆ្លាតវៃ (Smart TFT Dashboard) និង បូម​ខាង​ក្រោយអាចសារេចុះឡើងបានបីរបៀប (3-way adjustable rear suspension)។

អ្វី​ដែល​ធ្វើ​ម៉ូតូម៉ូឌែល​ថ្មី កាលីបសូ អូរី – Calypso ORI 125cc នេះ​កាន់​តែ​ពិសេស​គឺ​កុងទ័រ ជាប្រភេទ LED និង​មានប្រព័ន្ធឆ្លាតវៃ អាច​ធ្វើ​ការ​ភ្ជាប់​ជា​មួយទូរសព្ទដៃ អាច​ទទួល​ការ​ហៅចូល ដំឡើង​សម្លេង ឬ​មិទបាន ​បាន​ថែម ទៀតផង។ លើស​ពី​នេះ​ក៏​នៅ​មាន​មុខ​ងារ​ផ្សេងៗ​ជា​ច្រើន​ទៀត​។

នោះ​គឺម៉ូតូ​ដែល​មាន​ម៉ូឌែល​ឈ្មោះ​ថា កាលីបសូ អូរី – Calypso ORI 125cc ដែលជាផលិទ្ធផលម៉ូតូថ្មី ដែល​ទើប​តែ​បញ្ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​កម្ពុជា ដែល​មាន​តម្លៃ​ប្រមាណ​ជា ១ ៣៨០ដុល្លារប៉ុណ្ណោះ។ សម្រាប់​អត្ថប្រយោជន៍ទទួលបាននៅពេល​ទិញម៉ូតូ កាលីបសូ អូរី – Calypso ORI 125cc ពីក្រុម​ហ៊ុន៖

ការធានារយៈពេលមួយឆ្នាំ
ទទួលបានការដូរប្រេងម៉ាស៊ីនចំនួន៤ដង
ទទួលបានកាតសមាជិកមាស ( Golden Card )
ទទួលបានផ្លាកលេខហ្រ្វីពីក្រុមហ៊ុន Calypso ORI

ម៉ូតូដែល​កំពុងដំឡើង​ដោយរោងចក្ររបស់ក្រុម​ហ៊ុន STARTEC DYNAMIC CAMBODIA កមពុង​តែធ្វើការផលិត និងតម្លើងម៉ូតូយ៉ាងផ្ចិតផ្ចង់ដើម្បីធានានូវគុណភាព ស្តង់​ដា​របស់​ក្រុមហ៊ុន ដើម្បី​បញ្ចេញ​លក់​មនៅ​លើក​ទីផ្សារ​ប្រទេស​កម្ពុជា៕

សម្រាប់ប្រិយមិត្តចាប់អារម្មណ៍ចង់ទិញជិះ អាច​ធ្វើ​ការ​ទំនាក់ទំនង់​បាន​តាម​រយ:​ផេក៖ Calypso Cambodia – Startec

Share.