កំពង់ស្ពឺ ៖ ឃាតកម្មវាយសម្លាប់ចៅប្រុសខ្លួនឯង អាយុ៨ឆ្នាំ យកទៅកប់ក្រៅភូមិ ហើយប្រើល្បិចទៅប្តឹងសមត្ថកិច្ចថាបាត់ចៅ ឱ្យជួយស្រាវជ្រាវស្វែងរក តែទង្វើរ អ្វីដែលបានសាង បានធ្វើ លាក់មិនជិត អស់រយៈពេល១១ថ្ងៃកន្លងផុតទៅ ស្រាប់តែពលរដ្ឋ អ្នកភូមិ ប្រទះឃើញសពក្មេងប្រុស មានដុំថ្មសង្កត់ ធំក្លិនស្អុយ រាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យ ប្រទះឃើញសពក្មេងប្រុស ដែលម៉ាក់យាយប្តឹងថាបាត់ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិអូនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបើកការស្រាវជ្រាវ ទៅបំផុត អ្នកសម្លាប់ចៅប្រុស គឺជាជីដូន ឃាត់ខ្លួននាំទៅផ្នែកជំនាញ ។

ជនសង្ស័យឈ្មោះ ម៉ុម រឿន ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅចំណុចភូមិខាងលើ ចំណែកចៅប្រុស ឈ្មោះ វណ្ណឌី វីរៈ អាយុ៨ឆ្នាំ ជាចៅបង្កើត ។

តាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យ(ជីដូន) បានរត់ទៅប្តឹងសមត្ថកិច្ច ប្រាប់ថាបាត់ចៅប្រុស ឈ្មោះ វណ្ណឌី វីរៈ ។ ក្រោយពីទួលបានបណ្តឹង សមត្ថកិច្ចបើកការស្រាវជ្រាវ អស់រយៈពេល១១ថ្ងៃទៅហើយ ស្រាប់តែពលរដ្ឋរាយការណ៍ ប្រទះឃើញសពក្មេងប្រុស ស្លាប់ដោយយកដុំថ្មសង្កត់ពីលើផង ធំក្លិនស្អុយ នៅជើងភ្នំញាណ ខាងជើងភូមិ ទើបកម្លាំងសមត្ថកិច្ចចុះទៅ ពិនិត្យ ស្រាវជ្រាវ ទីបំផុត ឃាតករគឺជាជីដូន ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនសម្លាប់ចៅនេះ មកពីពិបាកចិញ្ចឹម គ្មានលទ្ធភាព។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នាំយកទៅផ្នែកជំនាញនៃអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.