ក្រុមបាល់ទាត់ Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp បានយកឈ្នះក្រុម Fulham ក្នុងលទ្ធផល ១-១ នៅកីឡដ្ឋាន Craven Cottage កាលពីយប់ថ្ងៃទី២៤ ឈានចូលព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Carabao Cup ឬ EFL Cup ២០២៣-២៤។

ស្របពេលជើងទី១ Liverpool ឈ្នះ Fulham ២-១ នៅកីឡដ្ឋាន Anfield កាលពីរាត្រីថ្ងៃទី១០ ខែមករា ដូច្នេះសរុបទាំង២ជើង Liverpool ឈ្នះ Fulham ៣-២។

ក្រុមបាល់ទាត់ Chelsea ក្រោមការដឹកនាំរបស់លោក Mauricio Pochettino បានវាយបកយកឈ្នះ Middlesbrough ក្នុងលទ្ធផល ៦-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ នៃពានរង្វាន់ Carabao Cup ឬ EPL Cup ឆ្នាំ ២០២៣-២៤ នៅកីឡដ្ឋាន Stamford Bridge កាលពីរាត្រីថ្ងៃទី២៣ ខែមករា។

ស្របពេលជើងទី១ Chelsea ចាញ់ Middlesbrough ១-០ នៅកីឡដ្ឋាន Riverside Stadium កាលពីរាត្រីថ្ងៃទី៩ ខែមករា ដូច្នេះសរុបទាំង២ជើង Chelsea ឈ្នះ Middlesbrough ៦-២។

កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup ឬ EPL Cup៖

  • ថ្ងៃទី៩ ខែមករា Middlesbrough ១-០ Chelsea ជើងទី១ នៅកីឡដ្ឋាន Riverside
  • ថ្ងៃទី១១ ខែមករា Liverpool ២-១ Fulham ជើងទី១ នៅកីឡដ្ឋាន Anfield។

ជើងទី២៖

  • ថ្ងៃទី២៤ ខែមករា Chelsea ៦-១ Middlesbrough ជើងទី២ នៅកីឡដ្ឋាន Stamford Bridge
  • ថ្ងៃទី២៥ ខែមករា Fulham ១-១ Liverpool ជើងទី២ នៅកីឡដ្ឋាន Craven Cottage។

គួរដឹងថាពានរង្វាន់ EFL Cup ឬ Carabao Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦០ ដោយហង្សក្រហម Liverpool ឈ្នះពាននេះច្រើនជាងគេសរុប ៩លើក (១៩៨០-៨១, ១៩៨១-៨២, ១៩៨២-៨៣, ១៩៨៣-៨៤, ១៩៩៤-៩៥, ២០០០-០១, ២០០២-០៣, ២០១១-១២, ២០២១-២២) ខណ: Man City ឈ្នះ៨លើក៕

Share.