ពានរង្វាន់ស្វាយរៀង ខាប់( Svay Rieng Cup) លើកទី៦ ឆ្នាំ២០២៣-២៤ បានឈានដល់ការប្រកួតសប្តាហ៍ទី៥ ហើយ ដោយនៅថ្ងៃទី២៧,២៨ ខែមករា ឆ្នាំ២០២៤ នេះ នឹងមានការប្រកួតចំនួនចំនួន៦គូរនឹងប៉ះគ្នា នៅទីលាន វិទ្យាល័យ ស្វាយរំពារ ខេត្តស្វាយរៀង។
កម្មវិធីប្រកួតសប្តាហ៍ទី៥
តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី៣
ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៦ មាន ៤០ក្រុមចូលរួមបែងចែកជា ៨ពូល ដោយ១ពូលមាន៥ក្រុម (ពូលក,ពូលខ,ពូលគ,ពូលឃ,ពូលង,ពូលច,ពូលឆ,ពូលជ) ស្របពេលដែលការប្រកួតនឹងធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅលើទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ។
គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) រដូវកាលឆ្នាំ២០២៣-២៤ ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ នឹងឡើងទៅវគ្គ១៦ក្រុមបន្តទៀត រួចបន្តដល់វគ្គផ្តាច់ព្រ័ត្រ៕