គោរបស់ប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែងបាននិងកំពុងកើតជំងឺដុំពកឆ្លងពីមួយទៅមួយ។ ករណីនេះ អាចធ្វើឲ្យគោទាំងនោះងាប់បាន ក្នុងពេលដែលការព្យាបាលមិនបានទាន់ពេលវេលា។

លោក កោះ សុខ កសិករចិញ្ចឹមគោនៅភូមិលើសង្កាត់ស្រះឬស្សី ក្រុង-ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ដុំពកគោ បានធ្វើឲ្យសត្វដំបៅពេញខ្លួន-ជើងហើមធំ និងដុំពកៗលើស្បែក ហើយមិនចង់ស៊ីអាហារ នឹងអាចធ្វើឲ្យសត្វស្លាប់បានពេលដែលរកថ្នាំមកព្យាបាលមិនត្រូវ។

លោកស្រី ធឿន ចាន់ធី  ប្រជាពលរដ្ឋរស់នៅភូមិលើសង្កាត់ស្ទឹងត្រែង សំដែងក្តីបារម្ភចំពោះករណីសត្វឈឺនេះ ព្រោះកសិករអ្នកចិញ្ចឹមគោ តែងតែនាំគ្នាលក់ចេញ ឱ្យទៅបងប្អូនធ្វើអាជីវកម្ម គោក្របី យកសាច់លក់បន្ត  អាចបង្កផលប៉ះពាល់សុខភាព  ចំពោះអ្នកបរិភោគ កាលណាចំអិនមិនបានល្អ។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ ពេលនេះក្រុមមន្ត្រីបសុពេទ្យបាននិងកំពុងចុះជួយអន្តរាគមន៍ព្យាបាលសត្វគោដែលឈឺទាំងនោះ៕

Share.