ពានរង្វាន់ប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations 2023 ដែលប្រទេសកូតឌីវ័រ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមប្រកួតពីថ្ងៃទី១៣ ខែមករា រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមាន២៤ក្រុមចូលរួម ពេលឈានដល់វគ្គ១៦ក្រុមចុងក្រោយហើយ។

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ Africa Cup of Nations៖

  • នីហ្សេរីយ៉ា ២-០ កាមេរូន
  • អេក្វាទ័រហ្គីណេ ០-១ ហ្គីណេ
  • អង់ហ្គោឡា ៣-០ ណាមីប៊ី
  • អេហ្ស៊ីប ១-១ កុងហ្គោ (កុងហ្គោ ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៧-៨)
  • កាបវែរ ១-០ ម៉ូរីតានី
  • សេណេហ្គាល់ ១-១ កូតឌីវ័រ (កូតឌីវ័រ ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៤-៥)

កម្មវិធីប្រកួតវគ្គ១៦ក្រុមចុងក្រោយ៖

  • ថ្ងៃទី៣០ ខែមករា ម៉ាលី ប៉ះ ប៊ូគីណាហ្វាសូ
  • ថ្ងៃទី៣០ ខែមករា ម៉ារ៉ុក ប៉ះ អាហ្រ្វិកខាងត្បូង។

គួរដឹងថាកាលឆ្នាំ២០២២ កន្លងទៅ ក្រុមជម្រើសជាតិសេណេហ្គាល់ គឺជាម្ចាស់ជើងឯកពានរង្វាន់ប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពីយកឈ្នះ អេហ្ស៊ីប ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២ ក្រោយបញ្ចប់លទ្ធផល ០-០ នៅក្នុងម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង។

សម្រាប់ពានរង្វាន់បុគ្គល ក្រោយចប់ព្រឹត្តិការណ៍ Africa Cup of Nations 2022៖
– ម្ចាស់ស្បែកជើងមាស Vincent Aboubakar
– កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ Sadio Mané
– ម្ចាស់ស្រោមដៃមាស Édouard Mendy៕

Share.