ពានរង្វាន់​ជេីងឯក​ទ្វីប​អាស៊ី​ AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ពេលនេះឈានដល់វគ្គ១៦ក្រុមចុងក្រោយ ខណ:ក្រុមជម្រើសជាតិថៃ និងឥណ្ឌូណេស៊ី ជាក្រុមអាស៊ានចុងក្រោយគេធ្លាក់ចេញពីពានជើងឯកអាស៊ីនេះ។

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ AFC Asian Cup៖

  • តាជីគីស្ថាន ១-១ អារ៉ាប់រួម (តាជីគីស្ថាន ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៣)
  • អូស្ត្រាលី ៤-០ ឥណ្ឌូនេស៊ី
  • អ៊ីរ៉ាក់ ២-៣ ហ្សកដានី
  • កាតា ២-១ ប៉ាឡេស្ទីន
  • អារ៉ាប៊ីសាអូឌីត ១-១ កូរ៉េខាងត្បូង (កូរ៉េខាងត្បូង ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២)
  • អ៊ូសបេគីស្ថាន ២-១ ថៃ។

កម្មវិធីប្រកួតវគ្គ១៦ក្រុមចុងក្រោយ៖

  • ថ្ងៃទី៣១ ខែមករា អ៊ីរ៉ង់ vs ស៊ីរី
  • ថ្ងៃទី៣១ ខែមករា បារ៉ែន vs ជប៉ុន។

គួរដឹងថាព្រឹត្តិការណ៍កីឡាបាល់ទាត់ជើងឯក​ទ្វីប​អាស៊ី​ AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ មាន២៤ក្រុមចូលរួម ចាប់ផ្តើមប្រកួតពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤៕

Share.