រថយន្ត Ford Everest ស៊េរីឆ្នាំ2024 បាន​បង្ហាញ​វត្តមាន​ជាផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​មួយ​តម្លៃ​ជាង ៧ម៉ឺន​ដុល្លារ ដោយ​មក​ជា​មួយ​ការ​អាប់​ដេត​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី កាន់​តែ​ទំនើប​និង​មាន​ភាព​ងាយ​ស្រួល​ប្រើ​ប្រាស់​ជាង​មុន​សម្រាប់​ស្ថាន​ភាព​ផ្លូវ​ក៏​ដូចជា​ការ​ប្រើប្រាស់​របស់​ប្រជាជន​នៅ​កម្ពុជា។

រថយន្ត Ford Everest ជំនាន់​ចុង​ក្រោយ​នេះ​ដែរ បាន​បំបាក់​មក​ជា​មួយ​បច្ចេកវិទ្យាទំនើបៗ ដូចជា​ប្រព័ន្ធ​ជំនួយ​ចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) និងបែបអក្សរ (T) រួមទាំង​ធ្វើការ​បង្ហាញ​នូវ​សមត្ថភាព​ជើងក្រោម និង កម្លាំងម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ចូល​លេខ​ដោយ​ស្វ័ត​ប្រវត្ត​នៃ​ប្រអប់លេខអេឡិចត្រូនិច ១០វគ្គអូតូ (E-Shifter) និងបច្ចេកវិទ្យា​ទំនើប​ផ្សេងៗ​ទៀត​។

រថយន្ត នេះ​ក៏នៅតែបន្តបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃជាច្រើន ដើម្បីបង្ក​នូវភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស​ដូចជា កុងទ័រឌីជីថល 12.4អ៊ីញដែលផ្តល់ទិន្នន័យផ្សេងៗរួមទាំងជម្រើស Mode ទៅតាម​ស្ថាន​ភាពផ្លូវចំនួន ៦ រួមមាន៖ Normal, Eco, Tow/Hual, Slippery, Mud/Ruts, និង Sand, អេក្រង់ Multi-Touchscreen 12អ៊ីញ ដែលភ្ជាប់ជាមួយបច្ចេកវិទ្យា SYNC4A ជំនាន់ថ្មី ដែល​អាចភ្ជាប់​ជាមួយ​នឹង Apple Carplay និង Android Auto តាមរយៈ Wireless និងកាមេរ៉ា 360 រួមជា​មួយ​ប្រព័ន្ធ​សាកថ្ម​ទូរសព្ទ​ឥតខ្សែផងដែរ, ប្រព័ន្ធបើកឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រវាសជើង និងចុច​បត់កៅ​អីជួរ​ទី៣ ដោយស្វ័យប្រវត្ត។

កាន់តែ​ពិសេសរថយន្ត Ford Everest ជំនាន់​ចុង​ក្រោយ​នេះ ក៏នៅ​តែផ្តល់នូវប្រព័ន្ធ​សុវត្ថិភាពទំ​នើ​បៗ​ចុង​ក្រោយ ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន ដូចជា​ប្រព័ន្ធចង្កៀង​ឆ្លាតវៃ​ដែល​អាច​រេតាមចង្កូត និងបែងចែកពន្លឺដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬ​អ្នក​ថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធ​ជំនួយ​លើ​ដៃ​ចង្កូត​បញ្ចៀស​ចេញ​ពី​គ្រោះថា្នក់ ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ក្រោយពេលមានការប៉ះទង្គិច។

សម្រាប់​ទីផ្សារ​ប្រទស​កម្ពុជា រថយន្ត Ford Everest ស៊េរីឆ្នាំ 2024 ត្រូវបាន​រចនា​ឡើង​ដោយ​យក​គំនិត «Built Ford Tough» ដោយ​ផ្តោត​ជាសំខាន់​លើ ភាពធន់ រឹងមាំ ហាប់ណែន ទំនើបទាន់សម័យ និង​ប្រកបដោយផាសុកភាព។ វា​មានជម្រើសពណ៌ចំនួន ៦ពណ៌ រួមមានពណ៌សូកូឡា ពណ៌​ទឹក​ក្រូច ពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌ស។ សម្រាប់​តម្លៃ​នៃរថយន្ត Ford Everest ស៊េរីឆ្នាំ 2024 ដាក់លក់​ប្រមាណជា ៧៥ ៩០០ដុល្លារ៕

Share.