កម្មវិធីតេឡេក្រាម -Telegram គឺ​ជាបណ្ដាញ​សង្គម​មួយ​ដែល​កំពុង​មាន​ភាព​ពេញ​និយម​ប្រើ​ប្រាស់​នៅ​ទូទាំង​ពិភពលោក ពិសេសនៅ​​ប្រទេសកម្ពុជា ក្នុង​ការ​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក តាម​រយ:​ការងារ កម្សាន្ត ចែក​រំលែក​ចំណេះដឹង និង​ស្វែង​រក​ជា​ដើម។

ទន្ទឹម​និងមាន​ភាព​ពេញ​និយម​ប្រើ​​ប្រាស់​នេះ​ដែរ ក៏​ព្រោះ​តែកម្មវិធីតេឡេក្រាម -Telegram មាន​ភាព​ងាយ​ស្រួល ឆាប់​រហ័យ និង​ជា​បណ្ដុំ​មុខ​ងាយរ​ជាច្រើន​សម្រាប់​អ្នក​ប្រើ​។ ក្នុង​នោះ​ដើម្បី​អោយ​អ្នក​ប្រើ​ប្រាស់​ការ​តែ​មាន​ភាព​ងាយ​ស្រួល​ ថ្ងៃ​នេះ​ ត្រយង បច្ចេកវិទ្យា សូម​បង្ហាញ​គន្លិះ​ខ្លី​មួយ​ពីរបៀប​បង្កើត​នូវ​ Chat Folders ដើម្បីងាយស្រួលគ្រប់គ្រង និងបែងចែកការសន្ទនានៅលើកម្មវិធីតេឡេក្រាម។

ដូច​នេះ​ប្រិយមិត្តអាច​ធ្វើ​តាម​ជំហ៊ាន​ដូច​ខាង​ក្រោម៖

១. បើកកម្មវិធី Telegram នៅលើ ទូរសព្ទរបស់អ្នក រួចចូលទៅក្នុងកន្លែង Setting និងចុចពាក្យ Chat Folder

២. ចុចពាក្យ Create Folder ដើម្បី ចាប់ផ្តើមបង្កើត Folder

៣. ដាក់ឈ្មោះសម្រាប់សម្គាល់ Folder ឧទាហរណ៍ ៖ (បង្កើត Folder ឈ្មោះ “Lesson”) រួចចុចពាក្យ Add Chat

៤. ជ្រើសរើសឆ្លាតដែលពាក់ព័ន្ឋចូល ទៅក្នុង Folder ដែលបានបង្កើត ហើយចុចពាក្យថា Done

៥. ចុចពាក្យថា Create ដើម្បីបង្កើត chat folder បន្ទាប់មកអ្នក​នឹងឃើញ Chat folder តាមប្រភេទ​នីមួយៗ នៅលើផ្ទាំងអេក្រង់ កម្មវិធីតេឡេក្រាម (Telegram)

មូលហេតុអ្វីត្រូវបង្កើត Folder នៅក្នុង កម្មវិធីតេឡេក្រាម (Telegram) ? តេឡេក្រាម Chat folder ត្រូវ​បាន​បង្កើតឡើងដើម្បីជួយ សម្រួលអ្នកប្រើប្រាស់ក្នុងការរៀបចំនិងបែងចែកឆាត(chats) ចូល​ទៅ​តាម​ក្រុមនីមួយៗ ដែលផ្តល់ភាពងាយស្រួលក្នុងការ គ្រប់គ្រង ស្វែងរក និង​ផ្ញើព័ត៍មាន​ឱ្យ​កាន់​តែល្អ​ប្រសើរ៕

Share.