លោកតាវ័យចំណាស់ អាយុ ៨៨ឆ្នាំ មកពីខេត្តស៊ីឈួន ប្រទេសចិនមួយរូប ទទួលបានកំណត់ត្រាពិភពលោកហ្គីណេស ជាអ្នកបង្កើតមាតិកាវីដេអូហ្គេមចាស់ជាងគេនៅលើ platform វីដេអូឈ្មោះ Bilibili។

លោក Yang Binglin ឬហៅកាត់ថា «Grandpa Yang» បានផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេសចិន នៅពេលដែលលោកតា ចាប់ផ្តើមចែករំលែកឈុតខ្លីៗ នៃវគ្គលេងហ្គេមរបស់គាត់នៅ​លើ platform ចែករំលែកវីដេអូ Bilibili ដែលយុវវ័យភាគច្រើននៅប្រទេសចិន សុទ្ធតែស្គាល់ថ្វីដៃរបស់លោកតា និងជាអ្នកគាំទ្រដ៏ពេញទំហឹងថែមទៀត។

ថ្មីៗនេះ លោកតា Yang ទទួលបានពានរង្វាន់ Guinness World Record ថាជា អ្នកបង្កើតមាតិកាវីដេអូហ្គេមចាស់ជាងគេនៅលើគេហទំព័រ Bilibili ដែលplatformនេះ បានបង្កើតឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

លោកតា មានអ្នក follower ច្រើនជាង ២៨០,០០០នាក់នៅលើគេហទំព័ររបស់គាត់ ហើយជារឿយៗ លោកតា បានបង្ហោះ vlog អំពីបទពិសោធន៍របស់លោកតា ជាមួយហ្គេមទាំងនោះ រួមទាំងហ្គេម Tomb Raider និងហ្គេម Call of Duty ជាដើម។

ជាចុងក្រោយ ថ្វីត្បិតលោកតា Yang ជោគជ័យក្នុងវិស័យហ្គេមនេះពិតមែន ប៉ុន្ដែលោកតា លើកទឹកចិត្តអ្នកគាំទ្រវ័យក្មេងរបស់លោកតា ឱ្យបង្កើតកាលវិភាគលេងហ្គេមឱ្យបានត្រឹមត្រូវ ដែលធានាថា ពួកគេមិនបានបណ្ដោយខ្លួនក្នុងការលេងហ្គេមច្រើនពេកទេ៕

ប្រភព៖ ODD News

Share.