ក្រូចឆ្មា ១ផ្លែ ដែលមានអាយុកាល ២៨៥ឆ្នាំ រកឃើញនៅខាងក្រោយតុទូចាស់មួយ ត្រូវបានដេញថ្លៃក្នុងតម្លៃ ១,៧៨០ដុល្លារ ក្នុងចក្រភពអង់គ្លេស។

ផ្ទះដេញថ្លៃ Brettells នៅឯ Shropshire ភាគខាងលិចចក្រភពអង់គ្លេស បាននិយាយថា ក្រូចឆ្មានេះត្រូវបានរកឃើញក្នុងប្រអប់មួយតាំងពីសតវត្សរ៍ទី១៩ របស់គ្រួសារមួយនៅអង់គ្លេស ហើយត្រូវបាននាំយកមកដាក់ដេញថ្លៃនៅទីនេះ។

នៅលើផ្លែក្រូចនោះ ត្រូវបានឆ្លាក់អក្សរថា៖ «ផ្តល់​ដោយ​លោក P Lu Franchini ខែ​វិច្ឆិកា 4.1739 ដល់ Miss E Baxter»។

ផ្ទះដេញថ្លៃបានសម្រេចចិត្តព្យាយាមលក់ក្រូចឆ្មាចាស់មួយនេះ ខណៈបុគ្គលិកមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែល ក្រូចឆ្មានេះត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃខ្ពស់រហូតដល់ ១,៧៨០ដុល្លារអាមេរិក ចំណែក​ប្រអប់វិញ​ដាក់លក់​ត្រឹមតែ ​៤០​ដុល្លារ​ប៉ុណ្ណោះ​៕

ប្រភព៖ ODD News

Share.