សិល្បៈអន្តរជាតិ​៖ កំពុង​តែ​ផ្ទុះ​ចែក​រំលែក​និង​ស្វែង​រក​យ៉ាង​ព្រោងព្រាត​ បន្ទាប់​ពីរូបភាព​អាក្រាតកាយ AI ​របស់​កំពូល​តារា​ចម្រៀង​ប៉ុប Taylor swift បាន​បែក​ធ្លាយ​ចេញ​មក​ខាង​ក្រៅ​។

យោ​ង​តាម​ប្រសាសន៍​របស់​ថ្នាក់​ដឹកនាំ​ផ្នែក​ប្រតិបត្តិការ​ Business របស់​ BBC លោក Joe Benarroch បាន​ថ្លែង​ថា​នោះ​គឺជា​សកម្មភាព​បណ្ដោះ​អាសន្ន​មួយ​ដើម្បី​ស្វែង​រក​សុវត្ថិភាព​ជា​ចម្បង​។ នៅពេល​ស្វែងរក​ឈ្មោះ​ Swift លើ​បណ្ដាញសង្គម​ X អតីត​ Twitter នឹង​មាន​សារ​លោត​ចេញ​មក​ថា​ «សូម​ព្យាយាម​ម្ដង​ទៀត មាន​បញ្ហា​ផ្នែក​បច្ចេកទេស​»។ រូប​ភាព​បង្កើត​ដោយ​បច្ចេកវិទ្យា​ AI របស់​តារា​រូប​នេះ​បាន​បែក​ធ្លាក​និង​ត្រូវ​បាន​ចែក​ចាយ​នៅ​ក្នុង​សប្ដាហ៍​នេះ​។ រូបភាព​មួយ​ចំនួន​ត្រូវ​បាន​អ្នក​មើល​រហូត​រាប់​លាន​ដង​ តែ​ក៏​មាន​ការ​ព្រមាន​ពី​មន្ត្រី​ប៉ូលិស​អាមេរិក​ ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​តារា​ស្រី​រូប​នេះ​ផង​ដែរ។

ដោយសារតែ​រូប​ភាព​អាក្រាត​នោះ​បាន​វាយលុកលុយ​ពេញ​បណ្ដាញសង្គម​ X ធ្វើ​ឱ្យ​ក្រុ​ម​អ្នក​គាំទ្រ​ Taylor Swift បាន​ចេញ​មក​បង្ហោះ​រូប​ភាព​និង​វីដេអូ​ពិត​ៗ​របស់​តារា​ស្រី​រូប​នេះ​ដោយ​ប្រើប្រាស់​ Hashtag Protect Taylor Swift ឬ​ការពារ​ Taylor Swift។ ដោយឡែក​ X ឬ​ Twitter ក៏​បាន​ចេញ​សេចក្ដី​ប្រកាសកាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​​ដែរ​រូបភាព​អាក្រាត​ត្រូវ​បាន​រឹត​បន្តឹង​សម្រាប់​ការ​បង្ហោះ​ចែក​ចាយ​លើ​​ Platform របស់​ខ្លួន​។

យ៉ាងណា​មិញ​ គេ​នៅ​មិន​ទាន់​ដឹង​ទេថាពេលណា​ទើប​បណ្ដាញសង្គម​ X បិទការ​ស្វែង​រក​រូបភាពអាក្រាត​ ឬ​ដក​រូប​ភាព​អាក្រាត​ AI ​របស់​ Swift ចេញ​ពី​​លើ Platform របស់​ខ្លួន​ ហើយ​គេ ​ក៏​នៅ​មិនទាន់​ដឹង​ដែរ​ថា​ពេល​ណា​ទើប​ X ដាក់​ចេញ​ចំណាត់​​បិទ​ការ​ស្វែង​រក​រូប​ភាព​របស់​បុគ្គល​សាធារណៈល្បី​ៗ​ ទាំង​ក្នុង​អតីត​កាល​និង​បច្ចុប្បន្ន​​នោះ​ដែរ​៕

Share.