ពានរង្វាន់ប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations 2023 ដែលប្រទេសកូតឌីវ័រ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមប្រកួតពីថ្ងៃទី១៣ ខែមករា រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ពេលឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ។

កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ៖

  • ថ្ងៃទី៣ ខែកុម្ភៈ ម៉ោង ១២:០០យប់ ឆ្នាំ២០២៤ នីហ្សេរីយ៉ា ប៉ះ អង់ហ្គោឡា
  • ថ្ងៃទី៣ ខែកុម្ភៈ ម៉ោង ៣:០០រំលងអធ្រាត្រ ឆ្នាំ២០២៤ កុងហ្គោ ប៉ះ ហ្គីណេ
  • ថ្ងៃទី៤ ខែកុម្ភៈ ម៉ោង ១២:០០យប់ ឆ្នាំ២០២៤ ម៉ាលី ប៉ះ កូតឌីវ័រ
  • ថ្ងៃទី៤ ខែកុម្ភៈ ម៉ោង ៣:០០រំលងអធ្រាត្រ ឆ្នាំ២០២៤ កាបវែរ ប៉ះ អាហ្រ្វិកខាងត្បូង។

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ Africa Cup of Nations៖

  • នីហ្សេរីយ៉ា ២-០ កាមេរូន
  • អេក្វាទ័រហ្គីណេ ០-១ ហ្គីណេ
  • អង់ហ្គោឡា ៣-០ ណាមីប៊ី
  • អេហ្ស៊ីប ១-១ កុងហ្គោ (កុងហ្គោ ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៧-៨)
  • កាបវែរ ១-០ ម៉ូរីតានី
  • សេណេហ្គាល់ ១-១ កូតឌីវ័រ (កូតឌីវ័រ ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៤-៥)
  • ម៉ាលី ២-១ ប៊ូគីណាហ្វាសូ
  • ម៉ារ៉ុក ០-២ អាហ្រ្វិកខាងត្បូង៕
Share.