បន្ទាយមានជ័យ ៖ បុរសវ័យជាង២០ឆ្នាំម្នាក់បានរងរបួសធ្ងន់ ត្រូវបានក្រុមសង្គ្រោះបឋមអាវក្រហមលាងរបួសរួចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយពីរថយន្តម៉ាកព្រូសបុកពីក្រោយធ្លាក់ចូលប្រឡាយរួច បើករត់គេចខ្លួនបាត់ស្រមោលព្រលប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមប ណ្ដោយ ជាតិលេខ៥ ត្រង់ចំណុចខាងមុខទំនប់អូរ ខៃដន ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក់ព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BK-2571 បើកបរក្នុងទិសដៅមកពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត លុះមកដល់ចំ ណុចកើតហេតុខាងលើបានបុកម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1AL-9172 ពីក្រោយប៉ើងធ្លាក់ផ្លូវចូល ប្រឡាយ បណ្ដាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់។ ចំណែករថយន្តបង្កបានបើករត់គេចខ្លួនក្នុងទិសដៅទៅក្រុងប៉ោ យប៉ែតបាត់ស្រមោល។

ក្រោយពីកើតហេតុក ម្លាំងនគរបាលចរាចរណ៍ផ្លូវគោកបានចុះមកធ្វើការរបស់វែង រួចនាំយកមធ្យោបាយពាក់ព័ន្ធ យករក្សាទុកនៅអធិការដ្ឋាននគបាលក្រុងប៉ោយប៉ែត និងស្រាវជ្រាវតាមរករថយន្តបង្កយកមកដោះស្រាយតាមនីតិវិធី៕

អត្ថបទ៖ ប៉ោយប៉ែត

Share.