ស្វាយរៀង ៖ ជើងមាន់បង្កកដែលឈ្មួញលួចនាំចូលមកពីប្រទេសវៀតណាមជាង១០០តោន ស្មើ៤កុងតឺន័រ គ្មានច្បាប់អនុញ្ញាតិ ត្រូវបានសមត្ថកិច្ចបង្ក្រាបចាប់បានកាលពីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ចូលតាមផ្លូវវាងព្រំដែន ក្នុងស្រុករមាសហែក ឃាត់ត្រួតពិនិត្យ គ្មានគុណភាព គ្មានច្បាប់អនុញ្ញា លុះដល់ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សាច់ ជើងមាន់បង្កកទាំង៤ទូកុងតឺន័រ ត្រូវបានសមត្ថកិច្ចចម្រុះសម្រេចដុតកម្ទេចចោល នៅទីលានចាក់សំរាម ក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចបានឱ្យដឹងថា សាច់ ស្លាបមាន់បង្ក ចំនួន៤ទូកុងតឺន័រ ស្មើនឹង ១០២តោន ៦០០គីឡូក្រាម ដែលឈ្មួញលួចនាំចូលមកពីប្រទេសវៀតណាម តាមច្រកវាងព្រំដែន ក្នុងស្រុករមាសហែក ត្រូវបានសមត្ថកិច្ចជំនាញ បង្ក្រាបចាប់បានកាលពីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លុះដល់ត្រួតពិនិត្យ ឃើញថាសាច់ទាំងនោះគ្មានគុណភាព នាំចូលដោយគ្មានច្បាប់អនុញ្ញាតិ សាច់គ្មានប្រភពច្បាស់លាស់។

ក្រោយពីចាប់ឃាត់បាន សមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ន រហូតដល់ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង សម្រេចដុតកម្ទេចចោល នៅទីលានចាក់សំរាម ក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង៕

អត្ថបទ៖ តាតុងសែនជ័យ

Share.