កំពង់ធំ៖ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បើករថយន្តរដ្ឋបុកម៉ូតូសិស្សសាលាស្លាប់ម្នាក់ របួសធ្ងន់ម្នាក់កាលពីល្ងាចថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៤ តាមបណ្តាយផ្លូវជាតិលេខ០៦ ចំណុចច្រមុះជ្រូកតោ ភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក។

តាមប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តបង្កម៉ាកត្រៃតុន ពណ៏ខ្មៅ ពាក់ផ្លាករដ្ឋ១៧.២.០៧២៥ បើកបរដោយលោក ប៊ុន សុធី អាយុ៤៥ឆ្នាំ រស់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ រាជធានីភ្នំពេញ មុខរបរនាយខណ្ឌរដ្ឋបាលព្រៃឈេីខេត្តកំពង់ធំ បានបុកជាមួយម៉ូតូយុវជនសិស្សសាលា២នាក់ ម៉ាកC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ 1O 2302 បណ្តាល​ឱ្យអ្នកបើកបរស្លាប់នឹងក្នលែងកើតហេតុ ឯម្នាក់ទៀតជិះពីកក្រោយរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ។ ក្រោយកើតហេតុភ្លាមៗ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈេីខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកអធិការរដ្ឋាននគរបាលស្រុកដើមធ្វើការសួរនាំ។

សពយុវជនរងគ្រោះមានឈ្មោះ ឆាំ កក្កដា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាអ្នកបើកបរម៉ូតូ។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់មានឈ្មោះ ផាត សុភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិពពេជ្រ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ របួសធ្ងន់ទាំងពីរនាក់ជាសិស្សនៃវិទ្យាល័យជាស៊ីម។    

បច្ចុប្បន្ន សពយុវជនរងគ្រោះ ត្រូវបានឪពុកម្តាយ សាច់ញាត្តិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះមធ្យោ បាយទាំងពីរគ្រឿង សមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក រងចាំដោះស្រាយគ្នាទៅតាមនិតិវិធី៕

អត្ថបទ៖ កំពង់ធំ

Share.