ពានរង្វាន់​ជេីងឯក​ទ្វីប​អាស៊ី​ AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ពេលនេះរកឃើញជើងខ្លាំងចំនួន ៤ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួមមាន ហ្ស៊កដានី, កូរ៉េខាងត្បូង, អ៊ីរ៉ង់ និងកាតា។

កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖

  • ថ្ងៃទី៦ ខែកុម្ភ: ហ្ស៊កដានី ប៉ះ កូរ៉េខាងត្បូង
  • ថ្ងៃទី៧ ខែកុម្ភ: អ៊ីរ៉ង់ ប៉ះ កាតា។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖

  • តាហ្ស៊ីគីស្ថាន ០-១ ហ្ស៊កដានី
  • អូស្ត្រាលី ១-២ កូរ៉េខាងត្បូង
  • អ៊ីរ៉ង់ ២-១ ជប៉ុន
  • កាតា ១-១ អ៊ូសបេគីស្ថាន (កាតា ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៣-២)។

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ AFC Asian Cup៖

  • តាជីគីស្ថាន ១-១ អារ៉ាប់រួម (តាជីគីស្ថាន ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៣)
  • អូស្ត្រាលី ៤-០ ឥណ្ឌូនេស៊ី
  • អ៊ីរ៉ាក់ ២-៣ ហ្សកដានី
  • កាតា ២-១ ប៉ាឡេស្ទីន
  • អារ៉ាប៊ីសាអូឌីត ១-១ កូរ៉េខាងត្បូង (កូរ៉េខាងត្បូង ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២)
  • អ៊ូសបេគីស្ថាន ២-១ ថៃ
  • អ៊ីរ៉ង់ ១-១ ស៊ីរី (អ៊ីរ៉ង់ ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៣)
  • បារ៉ែន ១-៣ ជប៉ុន។

គួរដឹងថាព្រឹត្តិការណ៍កីឡាបាល់ទាត់ជើងឯក​ទ្វីប​អាស៊ី​ AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ មាន២៤ក្រុមចូលរួម ចាប់ផ្តើមប្រកួតពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤៕

Share.