
តារាសម្ដែងនិងជាពិធីករកម្មវិធី 3Fun អ្នកនាងគង់ ចាន់ស្រីមុំ កាលពីម្សិលមិញនេះបានបង្ហោះវីដេអូកំប្លែងនៅក្នុង Facebook របស់ខ្លួនដែលវីដេអូខ្លីនោះមិនត្រឹមតែជាវីដេអូដែលផ្ដល់សំណើចសម្រាប់អ្នកទស្សនានោះទេតែបានលាយបង្កប់នូវការអប់រំដ៏ល្អពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្នរបស់ប្រទេសកម្ពុជាយើងផងដែរ។

នៅក្នុងវីដេអូកំប្លែងរឿង Cinderella II នៅខាងមុខក្បាលឃ្លីបត្រង់ឈុតល្បីពេលដែល Cinderella ប្រែកាយមកជាមនុស្សធម្មតាវិញហើយត្រូវប្រញាប់ទៅផ្ទះឱ្យបានមុនម៉ោង១២ សាច់រឿងបានប្រែជាចូលផ្ទះឱ្យបានមុនម៉ោង ៨យប់វិញ ដើម្បីឱ្យត្រូវនឹងបំរាមគោចរដែលកំពុងតែបានអនុវត្តដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩។

នៅក្នុងនោះក្រៅពីអ្នកនាងគង់ចាន់ស្រីមុំដែលដើរតួជានាង ស៊ិនដឺរ៉េឡា ស្វាមីអ្នកនាងលោក គឹម សីហា ដែលដើរតួជាព្រះអង្គម្ចាស់ក៏មានក្រុមតារាកំប្លែងជាច្រើនរូបបានចូលរួមកំប្លែងដើម្បីនាំមកជូននូវភាពសប្បាយរីករាយជូនដល់អ្នកគាំទ្រផងដែរ៕