សិល្បៈអន្តរជាតិ​៖ តារា​សម្ដែង​ស្រី​របស់​កូរ៉េ​ កញ្ញា Han Sohee រាល់​ពេល​បង្ហាញខ្លួន​ជា​សាធារណៈ​រមែង​ស្រូប​ទាញ​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​និង​តាម​ដាន​របស់​កញ្ញា​ជា​និច្ច ​ដូច​ជា​ពេល​ថ្មីៗ​នេះ​ នៅ​ក្នុង​ឱកាស​ទៅ​ចូលរួម​ជាកិត្តិយស​ក្នុង​កម្មវិធី​ Fashion Show Dior Women Haute Couture Spring/Summer 2024-2025 ក្នុង​ឋានៈ​ជា​​ម្ចាស់​ផ្ទះ​ទូត​សុច្ឆន្ទៈ​ Dior តួ​អង្គ​ស្រី​ដ៏​ល្បី​របស់​កូរ៉េ​រូប​នេះ​ ក៏​បង្កើត​ឱ្យ​មាន​ការជជែក​វែក​ញែក​គ្នា​ផ្អើល​បណ្ដាញ​សង្គម​បាត់​ទៅ​ហើយ​។

បើតាម​របាយ​ការណ៍​របស់​ Lefty ដែល​ជា Platform រួបរួម​ឯកសារ​និង​ទិន្នន័យ​ទីផ្សារ​​នៃ​ការ​ប្រើប្រាស់​សេវាកម្ម​តារា​និង​ Influencer ល្បី​ៗ​របស់​បណ្ដា​ក្រុម​ហ៊ុន​នានា​បាន​ចេញ​មក​ទម្លាយ​ឱ្យ​ដឹង​ថា​ តម្លៃ​ខ្លួន​ដែល​ Han Sohee ទទួល​បាន​ពី​កម្មវិធី​ Paris Haute Couture Spring/Summer 2024 គឺ​មិន​មែន​ធម្មតា​​នោះ​ឡើយ​ ព្រោះ​តម្លៃ​ខ្លួន​ដែល​ស្រីស្អាត​កូរ៉េ​ខាង​ត្បូង​រូប​នេះ​ទទួល​បាន​មាន​ចំនួន ​6,2​លាន​ដុល្លារ ​​ឬប្រមាណ ​2557 កោត​រៀល​ ពី​​ការ​​បង្ហោះ​​នៅ​​លើ​​ ​Instagram ​របស់​​កញ្ញា​​ដែល​​មាន​​ឈ្មោះ​​ថា​​​​ xeesoxee ដោយ​​បច្ចុប្បន្ន​​​នេះ​​មាន​​ចំនួន​​ Followers ​កើន​​ឡើង​​រហូត​​ដល់​ទៅ​​ជាង​ ​​១៧​​លាន​​នាក់​​ ដែល​​ចំនួន​​នេះ​​គឺ​​​ស្មើ​​នឹង​​ចំនួន​​ប្រជាជន​សរុប​​របស់​​ប្រទេស​​​កម្ពុជា​​យើង​​មួយ​​ប្រទេស​​ទៅ​​ហើយ​​។​

សូម​ជម្រាបជូន​ថា​ កញ្ញា Han Sohee មាន​ឈ្មោះ​កំណើតLee Sohee កញ្ញា​កើត​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា​ ឆ្នាំ​1994 ក្នុង​សង្កាត់ Ulsan ក្រុង សេអ៊ូល​។ ដំបូង​ឡើយ​តារា​ស្រី​រូប​នេះ​គ្រាន់តែ​ជា​តួអង្គ​​រង​នៅ​ក្នុង​ភាពយន្ត​  Money Flower (ឆ្នាំ 2017), 100 Days My Prince (ឆ្នាំ 2018), and Abyss (ឆ្នាំ​ 2019) មុន​នឹង​បាន​កាន់​តំណែង​ជា​តួឯក​ស្រីនៅ​ក្នុង​ភាពយន្ត​ភាគ​ The World of theMarried (2020), Nevertheless (2021)
My Name (ឆ្នាំ​ 2021) និង​ចុង​ក្រោយ​គេ​ចាប់​ដៃ​គូ​សម្ដែង​ជាមួយ​តារា​ប្រុស​រូប​សង្ហា​ Park Seo Joon ក្នុង​រឿង​ Gyeongseong Creature (2023–2024)៕

Share.