កំពង់ធំ៖ កុមារាអាយុ៤ឆ្នាំម្នាក់ បានស្លាប់នៅក្នុងរថយន្តដឹកសិស្ស របស់លាសាអន្តរជាតិ កុលបុត្របញ្ញា ព្រោះតែសាលារៀនឯកជននេះ ដឹកកូនសិស្សពីផ្ទះហើយ បែជាភ្លេចក្មេងរងគ្រោះនៅក្នុងរថយន្តជាច្រើនម៉ោង រហូតដល់ម៉ោងដឹកសិស្សត្រលប់ទៅផ្ទះវិញនៅវេលាម៉ោង១៦.៣០នាទី ទើបបង្កការភ្ញាក់ផ្អើលនៅមុខសាលា ស្ថិតក្នុងភូមិព្រៃព្រាល (ក) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេកំពង់ធំ។

ក្មេងប្រុសរងគ្រោះឈ្មោះ យ៉ុម រៃយ៉ា ភេទប្រុសអាយុ ០៤ឆ្នាំ នៅភូមិត្រាច ឃុំត្បែង ស្រុកកំពង់ស្វាយ (ស្លាប់ក្នុងរថយន្ត)។ ចំណែកអ្នកបើករថយន្តដឹកសិស្សហើយភ្លេចនោះមានឈ្មោះឡុង សុីណែត ភេទស្រីអាយុ ៤២ឆ្នាំ មុខរបរបើករថយន្តដឹកសិស្សគេចខ្លួនក្រោយដឹងថាក្មេងស្លាប់។

តាមសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់សាលាខាងលើមានឈ្មោះ ឈិត សោភ័ណ្ឌ និងប្រពន្ធឈ្មោះឡុង សុីណែត បានបើកសាលាឯកជន ឈ្មោះ អន្តរជាតិ កុលបុត្របញ្ញា ដោយបានបង្រៀន និងបើករថយន្តដឹកកូនសិស្សតាមផ្ទះរាល់ថ្ងៃ ពេលខ្លះប្តីបើក ពេលខ្លះប្រពន្ធ ជាក់ស្តែងថ្ងៃកើតហេតុ នៅវេលាម៉ោង ១៣.០០នាទី ស្រ្តី ឈ្មោះ ឡុង សុីណែត ជាប្រពន្ធបានបើករថយន្តទៅយកសិស្សមកសាលា ពេលមកដល់ឈប់នៅខ្លោងទ្វាមុខផ្ទះ ហើយបើកទ្វារថយន្តឲ្យសិស្សចុះ ប្រគល់ជូនអ្នកគ្រូបង្រៀន និងបានប្រាប់ថា ថ្ងៃនេះសិស្សមកមិនអស់ទេអ្នកគ្រូ ក៏ធ្វើវត្តមាន និងបង្រៀនធម្មតា រហូតចប់ម៉ោងបង្រៀនគឺម៉ោង១៦.៣០នាទី ត្រូវដឹកសិស្សយកទៅផ្ទះវិញ ពេលបើកទ្វារថយន្តឱ្យកូនសិស្សឡើងឡានស្រាប់តែប្រទះឃើញសិស្ស ០១នាក់សន្លប់នៅលើរថយន្ត ហើយឈ្មោះឡុង សុីណែត ឃើញដូច្នេះបានដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យខេត្តកំពង់ធំ ពេលទៅដល់តែគ្រូពេទ្យបានពិនិត្យប្រាប់ថាក្មេងនោះស្លាប់ហើយ ។

ក្រោយមក ស្រ្តី ឈ្មោះ ឡុង សុីណែត បានដឹកសពត្រឡប់មកដល់មុខស្តាតថ្មី ភូមិរូង ឃុំត្រពាំងឬស្សី ហើយលោកគ្រូ ភ័ណ្ឌ ជាប្តីបានតេហៅឈ្មោះឆាន សំណាង នៅភូមិរូងឱ្យមកបើកបន្ត ចំណែកអ្នកគ្រូ ឡុង ស៊ីណែត ក៏គេចខ្លួនបាត់ ភ្លាមៗនោះ ដោយឈ្មោះ ឆាន សំណាង មកដល់មិនហ៊ានបើកបើករថយន្តនោះ ក៏បានតេរាយការណ៍ឱ្យលោកនាយប៉ុស្តិ៍ត្រពាំងឬស្សី បើករថយន្តយកសពក្មេងប្រុសរងគ្រោះនោះមកប្រគល់ជូនឪពុកម្តាយសពតែម្តង៕

អត្ថបទ៖ កំពង់ធំ

Share.