ភ្នំពេញ ៖ គ្រឿងសមុទ្រ បង្កា ក្តាម មុឹក ងាវ ទម្ងន់ជាង៤តោន ដែលឈ្នួញនាំចូល ត្រៀមនឹងលក់ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម ត្រូវបានសមត្ថកិច្ចចាប់ឃាត់ត្រួតពិនិត្យ និងរកឃើញមានចាក់សារធាតុចាហួយ ។

ប្រតិបត្តិការណ៍ខាងលើបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតំបន់លក់គ្រឿងសមុទ្រត្រឡោកបែក ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចជំនាញ បានឱ្យដឹងថា គ្រឿងសមុទ្រ មានបង្កា មុឹក ងាវ ក្តាម ដែលឈ្មួញនាំចូលមក ចំនួន២៦០កេស ស្មើ៤២៣៥គីឡូក្រាម សម្រាប់លក់ បោះដុំ និងរាយ សម្រាប់ចែកចាយបន្ត ហើយត្រូវបានសមត្ថកិច្ចជំនាញឃាត់ត្រួតពិនិត្យ បានរកឃើញបានចាក់ចាហួយ ។

គ្រឿងសមុទ្រទាំង២៦០កេស ស្មើនឹងទម្ងន់៥២៣៥គីឡូក្រាម ក្រោយពិនិត្យរួច នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ត្រូវសមត្ថកិច្ចជំនាញដកហូត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.