ក្លិប​បាល់ទាត់​ភ្នំពេញក្រោន បាន​ជូនដំណឹង​ថា​​​កីឡាករ ចន ចំរើន ដែល​ជា​កីឡាករ​ក្រុម​យុវជន​ទើប​តែ​ឡើង​លេង​ជាមួយ​ក្រុម​ឈុតធំ​បាន​វះកាត់​ប្រកប​ដោយ​ជោគជ័យ​លើ​បញ្ហា​របួស​សរសៃ​ពួរ ACL (Anterior Cruciate Ligament) នៅ​​ព្រឹក​ថ្ងៃ​សៅរ៍ ទី​ ១៤ ខែ​សីហា ឆ្នាំ​២០២១ នេះ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​កន្លែង ស្ថិត​នៅ​រាជធានីភ្នំពេញ។

ក្លិប​បាន​បញ្ជាក់​ថា​ចំរើន ជា​សមាជិក​ដ៏​សំខាន់​មួយរូប​ដែល​បាន​ជួយ​ក្រុម​យុវជន​អាយុក្រោម​១៨ឆ្នាំ​លើក​ពាន​រង្វាន់​យុវជន​កាល​ពី​ឆ្នាំ​២០១៩ ហើយ​រូបគេ​បាន​របួស​ក្នុង​អំឡុង​ការ​ប្រកួត​ពានរង្វាន់លីគទី២ក្នុង​ជំនួប​ជាមួយ​ក្រុម​សមាគមន៍​បាល់ទាត់​​កងយោធពលខេមរភូមិន្ទ នៅ​ឆ្នាំ​២០២០​កន្លង​ទៅ។

«យើង​គ្រប់​គ្នានៃ​ក្លិប​ភ្នំពេញក្រោន សូមជូនពរឲ្យខ្សែប្រយុទ្ធវ័យក្មេង ចន ចំរើន ឆាប់​ជា​សះស្បើយ​ពី​របួស និង​អាច​ត្រលប់មកលើទីលានវិញឆាប់ៗនេះ!»។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្លិប​បន្ថែម៕

Telegram-Troryorng
Share.